ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥

ហ្វីលីពីន៖ប្រជាជនជម្លៀសចេញពីតំបន់លិចទឹកកំពស់ត្រឹមចង្កេះនៅពេលព្យុះទីហ្វុងCo-mayបោកបក់

២៥ កក្កដា ២០២៥ | ព័ត៌មានអន្តរជាតិ

នៅថ្ងៃសុក្រ(២៥កក្កដា)នេះ, ប្រទេសហ្វីលីពីននៅតំបន់ភាគខាងជើង បានរងគ្រោះព្យុះទីហ្វុងCo-may បង្កឱ្យកើតមានគ្រោះមហន្តរាយបាក់ដី និងទឹកជំនន់ ហើយប្រជាជនរាប់ពាន់នាក់ត្រូវជម្លៀស។ យោងអាជ្ញាធរក្នុងតំបន់។ 

 

 

 

 

តាមរូបភាពពីឆ្មាំល្បាតឆ្នេរហ្វីលីពីន បានបង្ហាញពីប្រជាជនជម្លៀសនៅតាមបណ្តាខេត្តជាច្រើននៅថ្ងៃព្រហស្បតិ៍(២៤កក្កដា) ដោយសារភ្លៀងធ្លាក់ខ្លាំង បង្កឱ្យមានទឺកជំនន់ដែលបង្កឡើងពីព្យុះ Co-may។ 

 

ហ្វីលីពីន បានបិទសាលារៀន និងលុបចោលជើងហោះហើរ។ យ៉ាងណាក៏ដោយមិនមានការរាយការណ៍ពីមនុស្សរងគ្រោះឡើយ។

 

តាមរបាយការណ៍ទីភ្នាក់ងារអាកាសធាតុជាតិ នៅម៉ោង៨ព្រឹក(ម៉ោងនៅក្នុងតំបន់) ព្យុះទីហ្វុង បានធ្លាក់ចុះខ្សោយក្លាយជាព្យុះត្រូពិក នៅពេលព្យុះនេះ បន្តបោកបក់កាត់តំបន់ភ្នំ ហើយនឹងបក់ចេញពីប្រទេសហ្វីលីពីននៅពេលរសៀល។ 
 

ជាមធ្យម ព្យុះត្រូពិកប្រហែល២០ វាយប្រហារលើប្រទេសហ្វីលីពីនជារៀងរាល់ឆ្នាំបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ខ្យល់ខ្លាំង និងគ្រោះមហន្តរាយបាក់ដីដែលបង្កឱ្យមានមនុស្សស្លាប់។ 
 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025