ថ្ងៃអង្គារ៍ ទី២០ ខែឧសភា ឆ្នាំ២០២៥

សុនខ២ក្បាលជួបជុំគ្នាក្នុងនាមជាសុនខដែលខ្ពស់បំផុតនិង ទាបបំផុតនៅក្នុងកំណត់ត្រាពិភពលោក

១៩ ឧសភា ២០២៥ | កម្សាន្ដ

 

ថ្មីៗនេះសត្វសុនខ២ក្បាលបានបំបែកកំណត់ត្រាពិភពលោក ។ មួយក្បាលជាប់ឈ្មោះជាសុនខដែលខ្ពស់បំផុតនិងមួយក្បាលទៀតជាប់ឈ្មោះជាសុនខ ដែលទាបបំផុត នៅលើពិភពលោក ។  

 

 

សត្វសុនខឈ្មោះរ៉េក ជី (Reggie) មកពីរដ្ឋអាយដាហូ (Idaho) និង ឈ្មោះ ផឺល (Pearl)មកពីរដ្ឋផ្លរីដាសហរដ្ឋអាមេរិក  មានកម្ពស់ខុសគ្នា៩១,៥៦ សង់ ទីម៉ែត្រ ។ នេះ បើយោងតាមកំណត់ត្រាពិភពលោកដែលរៀបចំឲ្យសត្វទាំង២ជួបគ្នា ។

 

 

ជាមួយនឹងកម្ពស់៩,១៤ សង់ ទីម៉ែត្រ ផឺល អាយុ ៤ ឆ្នាំជាប់ឈ្មោះជាសត្វសុនខដែល ទាបបំផុត នៅ លើ ពិភព លោក ។ ចំណែក រ៉េក ជី អាយុ ៧ ឆ្នាំ ជា សុនខ ដែល ខ្ពស់បំផុតនៅលើពិភពលោក ។កំណត់ត្រានេះសម្រាប់សត្វដែលកំពុងមានជីវិតរស់នៅរហូតដល់សព្វថ្ងៃ ។ រ៉េកជីមានកម្ពស់រហូតដល់ទៅជាង១ ម៉ែត្រឯណោះ ។

 

 

នៅ ក្នុង ពិធី នោះ គេ បាន យក សត្វ សុនខ ទាំង ២ មក ថត រូប ជុំ គ្នា នៅ ក្នុង ទី តាំង ក្នុង អគារ ផង និង នៅ ក្នុង បរិយា កាស ខាង ក្រៅ ផង នៃ ស្រុក កំណើត របស់ រ៉េក ជី ស្ថិត នៅ រដ្ឋ អាយ ដាហូ។

 

 

ឆ្នាំ នេះ ក៏ ជា ខួប ទី ៧០ ឆ្នាំ នៃ កំណត់ ត្រា ពិភព លោក ផង ដែរ ។ ម្ចាស់ សុនខ ឈ្មោះ ផឺល អ្នក ស្រី វ៉ាន់ ណេសា. ស៊ីម ឡឺ (Vanessa Semler) ប្រាប់ ថាគ្រាន់ តែ មើល រូប ថត និង វីឌីអូ ទាំង នេះ ក៏ អាច ដឹង ពី សេចក្ដី ស្រឡាញ់ របស់ ពួក យើង ចំពោះ សត្វ ចិញ្ចឹម របស់ យើង បាន ដែរ ។ ពួកវា ជា សមាជិក គ្រួសារ របស់ យើង ។  

 

 

អ្នក ស្រី សេម . ចន សុន. រ៉េស (Sam Johnson Reiss) ជា ម្ចាស់ សុនខ ឈ្មោះ រ៉េក ជី ប្រាប់ ថា បើ សុនខ របស់ អ្នក ស្រី ផ្ដល់ សុភ មង្គល សម្រាប់ នរណា ម្នាក់ មាន ន័យថា វា ធ្វើ រឿង ដ៏ អស្ចារ្យ ហើយ វា ក៏ មាន ចិត្ត សប្បាយ រីក រាយ ផង ដែរ ៕

 

 

ប្រែសម្រួល ៖ អនសំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025