ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

Nathan Ake អវត្តមានសម្រាប់ Man City ខណៈ John Stones អាចនឹងវិលមកកាន់ទីលានវិញពេល Man City ជួប Aston យប់នេះ 

០៣ មេសា ២០២៤ | កីឡា

 

ខ្សែការពារ Nathan Ake របស់ Manchester City និងខ្សែការពារស្តាំ Kyle Walker និងអ្នកចាំទី Ederson ក្នុងការប្រឈមមុខនឹងបញ្ហារបួស ប៉ុន្តែ John Stones អាចនឹងត្រលប់មកជួប Aston Villa វិញ នេះបើតាមអ្នកចាត់ការ Pep Guardiola បាននិយាយកាលពីថ្ងៃអង្គារ (2 មេសា)។

 

 

 

Ake ត្រូវបានបង្ខំចិត្តលេងបានត្រឹមតែ 27 នាទីកំឡុងពេលក្រុម Man City ស្មើ 0-0 ក្នុងទឹកដីជាមួយក្រុមគូប្រជែងដណ្តើមជើងឯក Premier League Arsenal កាលពីថ្ងៃអាទិត្យ ដែលជាការប្រកួតដែល Walker និង Ederson ខកខាន ខណៈដែល Stones គឺជាកីឡាករបម្រុងដែលមិនបានចូលលេង។លោក Pep Guardiola មិនបានបញ្ចាក់ពេលវេលាសម្រាប់ការត្រឡប់មកវិញរបស់ Ake, Walker ឬ Ederson នោះទេ។

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024