ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

គ្រូបង្វឹក Napoli លោក Spalletti នឹងចុះចេញពីតំណែង ក្រោយឈ្នះពាន Serie A 

៣០ ឧសភា ២០២៣ | កីឡា

 

លោក Luciano Spalletti គ្រូបង្វឹករបស់ Napoli បានស្នើសុំសម្រាកពីការប្រកួត ហើយនឹងមិនដឹកនាំក្រុមម្ចាស់ជើងឯក Serie A Napoliទៀតទេ នៅរដូវកាលក្រោយ។ Spalletti ទើបតែដឹកនាំ Napoli លើកពាន Serie A ជាលើកដំបូងចាប់តាំងពីឆ្នាំ 1990 នោះលោកបានស្នើរសុំម្ចាស់ក្លឹប Napoli លោក Aurelio De Laurentiis បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា គ្រូបង្វឹកបានស្នើសុំថ្ងៃឈប់សម្រាក ហើយថាគ្រូបង្វឹករូបនេះបានប្រាប់ពីផែនការសម្រាករបស់លោក។ យ៉ាងណាមិញប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានប៉ាន់ស្មានថាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញលោក Luis Enrique គឺជាអ្នកជំនួសតំណែងលោក Spalletti ។

 

 

Spalletti ដែលបានមកដឹកនាំ Napoli ក្នុងឆ្នាំ 2021 បានស្រក់ទឹកភ្នែកនៅពេលដែល Napoli លើកពានក្នុងខែនេះ ដោយឧទ្ទិសដល់ក្រុមគ្រួសារ និងបងប្រុសរបស់lលោកដែលបានទទួលមរណភាពកាលពីបួនឆ្នាំមុន។គាត់បានបង្វឹកក្លឹបអ៊ីតាលីមួយចំនួនរួមទាំង AS Roma និង Inter Milan ហើយបានចំណាយពេល 5 ឆ្នាំជាមួយក្លឹបរុស្ស៊ី Zenit St Petersburg ៕

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024