ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

សហព័ន្ធ គុនខ្មែរ រៀបចំពិធីពិសារអាហារ សាមគ្គី អបអរសាទរលទ្ធផលជ័យជំនះក្នុងការប្រកួតស៊ីហ្គេម

៣០ ឧសភា ២០២៣ | កីឡា

សហព័ន្ធគុនខ្មែរ នាល្ងាចថ្ងៃទី២៩ ខែឧសភាបានរៀបចំពិធីជួបសំណេះសំណាលជាមួយគ្រូបង្វឹក គ្រូជំនួយ កីឡាករកីឡាការនីជ័យលាភី និងពិសារអាហារ សាមគ្គី អបអរសាទរលទ្ធផលជ័យជំនះក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ ជាន់ផ្ទាល់ដី ។

 

 

បើតាមរបាយការណ៍របស់មន្ត្រីសហព័ន្ធបានអោយដឹងថា ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ដែលទៅចូលរួមប្រកួតចំនួន២២នាក់ និងមន្ត្រីបច្ចេកទេស សរុបចំនួន ៦៤នាក់ ដោយបានធ្វើការប្រកួតលើ ១១ប្រភេទទម្ងន់ ខណៈប្រទេសចូលរួមប្រកួត មានចំនួន ០៦ប្រទេស (ប្រទេសកម្ពុជា, វៀតណាម, ឡាវ, មីយ៉ាន់ម៉ា, ហ្វីលីពីន និងប្រទេសម៉ាឡេស៊ី) ។ ក្នុងរបាយការណ៍បញ្ជាក់ថា សម្រាប់កម្ពុជា ៖ ទទួលបានមេដាយសរុបចំនួន ១៩គ្រឿង ក្នុងនោះមាន មេដាយមាសចំនួន ១៤គ្រឿង, មេដាយប្រាក់ចំនួន ៣គ្រឿង និងមេដាយ សំរិទ្ធចំនួន ២គ្រឿង ។

 

 

សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលជាមួយគ្រូបង្វឹក គ្រូជំនួយ កីឡាករកីឡាការនីជ័យលាភី និងពិសារអាហារ សាមគ្គី អបអរសាទរលទ្ធផលជ័យជំនះក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នោះ ឆេមពានគ្រុប ក៏បានបរិច្ចាកថវិការជូន សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចំនួន ១០០លានរៀលថែមទៀតផង ដើម្បីយកទៅប្រើប្រាស់សម្រាប់ធ្វើការអភិវឌ្ឍ សហព័ន្ធអោយកាន់តែល្អប្រសើរ ។

 

អត្ថបទដោយ៖ សារ៉ាន ទីងី

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024