ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ការសហការគ្នា រវាង T.Y Media និង  Mineski Global ជាចំណែកជួនបង្កើនការអភិវឌ្ឍកីឡាអេឡិចត្រូនិកនៅកម្ពុជា

៣០ ​វិច្ឆិកា ២០២២ | កីឡា

 
ភ្នំពេញ ៖ លន់ សាមឌី អគ្គលេខាធិការ នៃ សហព័ន្ធ កីឡា អេឡិចត្រូនិក កម្ពុជា ជឿជាក់ថា ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាង T.Y Media និង MINESKI GLOBAL និងក្លាយជាចំណែកមួយបន្ថែម ក្នុងការជួយបង្កើនការអភិវឌ្ឍប្រភេទកីឡាអេឡិចត្រូនិកនៅកម្ពុជាអោយកាន់តែរីកចម្រើន។

 

 

ដែលពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ មានការអញ្ជើញចូលរួមធ្វើជាសក្សីពីសំណាក់លោកលន់ សាមឌី អគ្គលេខាធិការ នៃ សហព័ន្ធ កីឡា អេឡិចត្រូនិក កម្ពុជា នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh។

 


លោកលន់ សាមឌី បញ្ជាក់ថា តាម រយៈ កិច្ចសហការ រវាង  TY Media និង  Mineski Global  ជឿជាក់ ថា វិស័យ  កីឡា មួយ នេះ នឹង រឹតតែ រីកចម្រើន  សំបូរ កម្មវិធី ប្រកួត  និង លក្ខណៈ ស្តង់ដារ អន្តរជាតិ ខណៈព្រឹត្តិ ការណ៍  ស៊ីហ្គេម  លើក ទី៣២  ក៏ ខិត ជិត មក ដល់ ហើយ  ដូច្នេះ កីឡាករ ត្រូវ តែ មាន សមត្ថភាព  និង ការ ត្រៀម ខ្លួន ឲ្យ បាន ល្អ។ 

 


 លោក  ធី វាយ  តំណាង  T.Y Media  លើក ឡើង ថា  ការចុះអនុស្សារណៈយោគយល់គ្នានេះមានគោលបំណងដើម្បីការសហការ និងការចូលរួមរបស់ភាគីទាំងពីរសម្រាប់ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកនៅកម្ពុជា។ ហើយសម្រាប់ហេតុផលនេះការចុះអនុស្សារណៈយោគយល់គ្នាជួយសម្រួលដល់ការបង្កើតបណ្តាញទំនាក់ទំនង ដែលអនុញ្ញាតឱ្យបង្កើត និងផ្លាស់ប្តូរព័ត៌មាន ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងស្ថាប័ននៅក្នុងតំបន់នៃកីឡាអេឡិចត្រូនិក និងដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកនៅប្រទេសកម្ពុជា ឱ្យមានភាពរីកចម្រើនថែមទៀត ។

 

 

ក្នុង នាម ក្រុមហ៊ុន ឯកជន លោក នឹង ព្យាយាម បំផុត រួមចំណែក បណ្ដុះបណ្ដាល ធនធាន កីឡាករ  បង្កើន សមត្ថភាព  និង ជំរុញ ដល់ ការ ផ្សព្វផ្សាយ។ សូមបញ្ជាក់ថា សហព័ន្ធ កីឡា អេឡិចត្រូនិក កម្ពុជា  (E-Sports)  នឹង បង្ហាញ ខ្លួន នៅ ស៊ីហ្គេម  លើក ទី៣២  ឆ្នាំ ២០២៣  ដែល កម្ពុជា ម្ចាស់ ផ្ទះ ផងដែរ ដើម្បី ប្រជែង មេដាយ ជូន ជាតិ ជា មួយ ប្រភេទ កីឡា  ៣៨ ផ្សេងៗ ទៀត។  កីឡា អេឡិចត្រូនិក ជា ប្រភេទ កីឡា ដែល ពេញ និយម មួយ ដែរ នៅ កម្ពុជា នា ពេល បច្ចុបន្បន្ន៕ 
 

 


អត្ថបទ  និងរូបភាព ៖  សារ៉ាន  ទីងី

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024