ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ហាងកាហ្វេនៅបាងកក ផ្តល់ជូនអតិថិជននូវឱកាសស្និទ្ធស្នាលជាមួយបក្សីស្អាតៗជាច្រើន

២១ មករា ២០២២ | កម្សាន្ដ


ហាងកាហ្វេមួយកន្លែងនៅក្នុងទីក្រុងបាងកក ដែលមានបក្សីចម្រុះប្រមាណ ១១០ក្បាល បានបើកទទួលភ្ញៀវសម្រាប់ផ្ដល់ឱកាសឲ្យភ្ញៀវរស់នៅក្នុងទីក្រុងបានស្និទ្ធស្នាលនឹងសត្វបក្សី។

 

 

 

ម្ចាស់ហាងកាហ្វេដែលមានឈ្មោះថា "Happy Bird's Day" (ហេបភី ប៊ឺត ដេ) នេះបានពណ៌នាថាហាងនេះបានផ្ដល់ជូនបទពិសោធន៍នៃការទំនាក់ទំនងដ៏ប្លែកមួយជាមួយសត្វបក្សី ដោយសារនៅស្រុកស្រែចម្ការ ឬនៅតាមសួនសត្វធម្មតា មិនមានផ្ដល់ជូនបទពិសោធន៍បែបនេះឡើយ។

 

 

 

ដោយឡែកអតិថិជនដែលបានមកកាន់ហាងកាហ្វេដ៏ប្លែកនេះបានរៀបរាប់អារម្មណ៍ថាដំបូងឡើយពួកគេមានអារម្មណ៍ភ័យខ្លាច ដោយយល់ថាសត្វបក្សីមានចំពុះ និងក្រញាំស្រួច ប៉ុន្តែពេលបានជួបផ្ទាល់ទើបដឹងថាសត្វបក្សីដែលនៅក្នុងហាងមានភាពរួសរាយ និងគួរឲ្យស្រឡាញ់ថែមទៀតផង។

 

 

 

តាមសម្ដីរបស់ម្ចាស់ហាងកាហ្វេ បានឲ្យដឹងថាពួកគេបានចំណាយពេល៣ឆ្នាំក្នុងការរៀបផែនការ និងរៀបចំបើកហាងនេះ។ គួរដឹងថាភ្ញៀវដែលចង់ចូលហាងកាហ្វេនេះត្រូវបង់ថ្លៃជាង ១០ដុល្លារ ហើយពួកគេអាចអង្គុយលេងក្នុងហាងដោយមិនកំណត់ពេលវេលានោះទេ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024