ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ឥទ្ធិពលភាពយន្តធ្វើឲ្យមីកូរ៉េលក់ដាច់ខ្លាំងបំបែកកំណត់ត្រាក្នុងមួយឆ្នាំចុងក្រោយ

២១ មករា ២០២២ | កម្សាន្ដ


ផ្អែកតាមសេវាគយកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេស កូរ៉េខាងត្បូងបាននាំចេញមីកញ្ចប់ក្នុងទំហំទឹកប្រាក់ជិត ៦០៨លានដុល្លារ ដែលជាតួលេខខ្ពស់បំបែកកំណត់ត្រា នៅក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២១ និងកើនឡើងជាង ១០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

 

 

ទីផ្សារដែលស្រូបយកមីកញ្ចប់កូរ៉េខាងត្បូងច្រើនជាងគេ គឺទីផ្សារប្រទេសចិន ដែលមានចំណែក ២២% នៃការនាំចេញសរុប ហើយតាមពីក្រោយដោយសហរដ្ឋអាមេរិក និងប្រទេសជប៉ុន។

 

 

អ្នកតាមដានឧស្សាហកម្មមីកញ្ចប់បាននិយាយថាប្រជាប្រិយភាពនៃមីកញ្ចប់របស់កូរ៉េគឺមិនត្រឹមតែដោយសារជំងឺរាតត្បាតសកលនោះទេ ប៉ុន្តែក៏ដោយសារមីកញ្ចប់នេះបានលេចមុខក្នុងភាពយន្តល្បីៗជាច្រើនរបស់កូរ៉េខាងត្បូង តួយ៉ាងដូចជាភាពយន្ត "Parasite" (ប៉ារាសាយ) ដែលជាភាពយន្តដំបូងគេរបស់កូរ៉េបានឈ្នះពានរង្វាន់អូស្ការ។

 

 

ទន្ទឹមនឹងភាពល្បីល្បាញនៃមីកញ្ចប់កូរ៉េ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់កូរ៉េ បានធ្វើការផ្សព្វផ្សាយយ៉ាងសកម្មថាមីកញ្ចប់កូរ៉េគឺអាហារតំណាងប្រទេស បន្ថែមពីលើគីមជី និងសារ៉ាយ Nori (នូរី)ផងដែរ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024