ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ភាពយន្តថ្មីរបស់ Mario និង Baifern ទទួលការចាប់អារម្មណ៍ខ្លាំងនៅចិន

២០ មករា ២០២២ | កម្សាន្ដ



កំពូលតារាសម្ដែងថៃ Mario Maurer (ម៉ារីអូ ម៉ោវរើ) និងតារាស្រី Baifern (បៃហ្វើន) បានវិលមកជួបជុំគ្នាជាថ្មីជាមួយរឿងបែបវិទ្យាសាស្ត្រដ៏ប្លែកអារម្មណ៍ ក្រោយពីបានខកខានសម្ដែងរួមគ្នាអស់ពេលរយៈពេល១២ឆ្នាំ ។

 


តារាសម្ដែងថៃ Mario Maurer បានចាប់ដៃគូជាមួយតារាស្រី Baifern Pimchanok (បៃហ្វើន ភីមឆានុក) ជាថ្មីម្ដងទៀត ក្នុងភាពយន្តកំប្លែងបែបវិទ្យាសាស្ត្រថ្មីមួយមានចំណងជើងថា "AI Love You" (អេអាយ ឡាវ យូ) ដែលត្រៀមចាក់ផ្សាយលើសេវាកម្ម Netflix។

 


ការវិលត្រឡប់មកជួបជុំគ្នាវិញរវាងតួអង្គទាំងពីរក្នុងរយៈពេលជាង ១០ឆ្នាំក្រោយសម្ដែងរួមគ្នាដំបូងក្នុងរឿង “Crazy Little Things Called Love” មិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រថៃប៉ុណ្ណោះទេដែលរំភើបចិត្ត ប៉ុន្តែវាក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញសង្គមប្រទេសចិនផងដែរ ដោយប្រធានបទអំពីភាពយន្តថ្មីនេះបានជាប់លេខមួយលើបណ្ដាញសង្គមចិន Weibo (វីប៉ូ)។

 

 

ភាពយន្ត "AI Love You" នឹងមានដំណើររឿងអំពីទំនាក់ទំនងស្នេហាមួយដែលកើតមានឡើងនៅថ្ងៃអនាគត ដោយប្រព័ន្ធវៃឆ្លាត AI (អេអាយ) នៃអគារខ្ពស់មួយបានលង់ស្រឡាញ់តួស្រីសម្ដែងដោយ Baifern ពោលគឺជាស្នេហាមួយដែលមិនអាចទៅរួច។

 

 

ថ្ងៃមួយប្រព័ន្ធ AI (អេអាយ)បានជួបបញ្ហា រួចបានផ្ទេរព័ត៌មានរបស់ខ្លួន ចូលទៅក្នុងខ្លួនបុរសម្នាក់ទៀតឈ្មោះ Bobby (ប៊ុបប៊ី) សម្ដែងដោយ Mario (ម៉ារីអូ)។ ពេលស្ថិតក្នុងខ្លួន Bobby (ប៊ុបប៊ី) ប្រព័ន្ធ AI (អេអាយ) បានធ្វើរឿងជាច្រើនដើម្បីឲ្យតួស្រីបាក់ចិត្តស្រឡាញ់ Bobby (ប៊ុបប៊ី)។ ភាពយន្តមនោសញ្ចេតនាកំប្លែងបែបវិទ្យាសាស្ត្រថ្មីមួយនេះ ត្រៀមនឹងចាក់ផ្សាយលើសេវាកម្ម Netflix នៅថ្ងៃទី១៥ ខែកុម្ភៈ ខាងមុខនេះ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024