ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

តួអង្គរឿងភាគ Marvel ថ្មី បាត់បង់ជីវិតទាំងវ័យក្មេងដោយសារគ្រោះថ្នាក់ពេលជិះស្គី

២០ មករា ២០២២ | កម្សាន្ដ

តារាសម្ដែងដ៏ល្បីរបស់ប្រទេសបារាំងដែលរៀបនឹងបង្ហាញមុខជាលើកដំបូងក្នុងពិភពចកក្រវាល Marvel (ម៉ាវល) បានបាត់បង់ជីវិតក្នុងវ័យ ៣៧ឆ្នាំក្រោយជួបគ្រោះថ្នាក់ពេលជិះស្គីទឹកកក។ 


តារាសម្ដែងបារាំង Gaspard Ulliel (ហ្គាសស្ប៉ាត អ៊ុលលៀល) ដែលជាតួអង្គមួយត្រៀមនឹងលេចមុខក្នុងរឿងភាគ“Moon Knight” របស់ផលិតកម្ម Marvel (ម៉ាវល) បានបាត់បង់ជីវិតក្រោយពីជួបគ្រោះថ្នាក់ពេលជិះស្គីទឹកកកនៅតំបន់ជួរភ្នំនៃប្រទេសបារាំង។

 

 

សម្ដែងវ័យ៣៧ឆ្នាំរូបនេះបានជិះស្គីកម្សាន្តលេងនៅក្នុងតំបន់ភ្នំ Savoie (សាវ៉យ) និងបានជិះទៅប៉ះនឹងអ្នកជិះស្គីម្នាក់ទៀត បណ្ដាលឲ្យរងរបួសដែលប៉ះពាល់ធ្ងន់ធ្ងរដល់ខួរក្បាល កាលពីថ្ងៃទី១៨ ខែមករា។ ភ្លាមៗលោកត្រូវបានបញ្ជូនតាមរយៈឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Grenoble (ហ្គ្រេណូប៊ល) ប្រទេសបារាំង ប៉ុន្តែមិនអាចជួយសង្គ្រោះបាន។

 

 

លោក Gaspard Ulliel (ហ្គាសស្ប៉ាត អ៊ុលលៀល) គឺជាតារាសម្ដែងបារាំងដ៏ល្បីឈ្មោះមួយរូប និងបានបំពេញកិច្ចការជាមួយអ្នកផលិតកុនល្បីៗជាច្រើននៅអឺរ៉ុប និងនៅបរទេស។ លោកចាប់ផ្ដើមការសម្ដែងនៅវ័យ១២ឆ្នាំ ដោយដើរជាតួអង្គមួយក្នុងរឿងទូរទស្សន៍បារាំង។ 

 

 

នៅឆ្នាំ២០១៧ លោកបានឈ្នះពានរង្វាន់ជាតារាសម្ដែងល្អដាច់គេពីកម្មវិធីពានរង្វាន់ភាពយន្តជាតិបារាំង តាមរយៈភាពយន្តដែលមានចំណងជើងថា "It's Only the End of the World" (អ៊ីត អនលី ដឺ អេន អហ្វ ដឺ វើល) ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024