ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ឆ្នាំសិក្សាថ្មី ក្រសួងអប់រំ យុវជន និងកីឡា ណែនាំឲ្យពង្រឹងវិធានការសុវត្ថិភាពសុខភាព តាមគ្រឹះស្ថានសិក្សា ដើម្បីទប់ស្កាត់ការឆ្លង  រីករាលដាលជំងឺកូវីដ-១៩

២០ មករា ២០២២ | ព័ត៌មានជាតិ


ឆ្នាំសិក្សានេះថ្មី ក្រសួងអប់រំ យុវជន និងកីឡា ណែនាំឲ្យពង្រឹងវិធានការសុវត្ថិភាពសុខភាព តាមគ្រឹះស្ថានសិក្សា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសវីរុសប្រភេទ ដែលតា និងវីរុសបំប្លែងខ្លូនថ្មីប្រភេទអូមីក្រុង។ ជាមួយគ្នានោះ ក្រសួងអប់រំ យុវជន និងកីឡា ណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវសហការសម្របសម្រួល ធ្វើការសម្រេចចិត្តផ្អាក ឬបើកដំណើរការថ្នាក់រៀន ឬសាលារៀន ក្នុងករណីមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយដាក់ចេញនូវវិធានការឆ្លើយតប ទន់ភ្លន់ បត់បែនស្របតាមស្ថានភាពជាក់ស្តែងរបស់ថ្នាក់រៀន ឬសាលារៀន នីមួយៗ។ 

 


ដើម្បីឱ្យដំណើរការបង្រៀន និងរៀនក្នុងឆ្នាំសិក្សា២០២១-២០២២ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងសុខភាព ស្របតាមទស្សនាទាន “គន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ” និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងអប់រំយុវជន និងកីឡា បានណែនាំដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន ត្រូវពង្រឹងការអនុវត្តសេចក្តីណែនាំ ដែលធ្លាប់ដាក់ចេញវិធាន “៣ការពារ និង៣កុំ និងជំរុញការបង្កើតគណៈកម្មការសុខភាពសិក្សា ជាដើម។

 

 

ជាមួយគ្នានោះ ក្រសួងអប់រំ យុវជន និងកីឡា ក៏ណែនាំដល់គ្រប់ភាគីពាក់ព័ន្ធត្រូវសហការសម្របសម្រួលធ្វើការសម្រេចចិត្តផ្អាក ឬបើកដំណើរការថ្នាក់រៀន ឬ សាលា រៀន ក្នុងករណីមានការឆ្លងរាល ដាលនៃ ជំងឺ កូវីដ-១៩ ដោយដាក់ចេញនូវវិធានការឆ្លើយតប ទន់ភ្លន់ បត់បែនស្របតាមស្ថានភាពជាក់ស្តែងរបស់ថ្នាក់រៀន ឬសាលារៀននីមួយៗ។ 

 

 

បន្ថែមពីលើនេះ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញសេចក្តី  ណែនាំមួយ ដាច់ដោយឡែក សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ ដោយពង្រឹងការអនុវត្តវិធានការសុខាភិបាល ការពាក់ម៉ាស់ការពារ និងការរក្សាគម្លាតសុវត្ថិភាព ត្រួតពិនិត្យសុខភាព និងអាការៈរបស់គ្រូបង្រៀន បុគ្គលិកអប់រំ និងសិស្សានុសិស្ស ឱ្យបានជាប្រចាំ ក្នុងករណីមានកម្ដៅលើសពី ៣៧,៥អង្សាសេ ឬមានរោគសញ្ញា ដូចជា ក្អកហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវណែនាំឱ្យទៅរកសេវាសុខាភិបាលសមស្រប និងអនុញ្ញាតឱ្យឈប់សម្រាក រហូត បានធូរស្រាលសុខភាពជាប្រក្រតី ទើបត្រឡប់មកបំពេញភារកិច្ច និងបន្តការសិក្សាដោយផ្ទាល់ នៅគ្រឹះ ស្ថានសិក្សាវិញ។

 

ក្រៅពីនេះ ត្រូវអនុវត្តការបង្រៀន និងរៀនតាមបណ្ដុំ ដោយកំណត់ចំនួនសិស្សមិនលើសពី ២០នាក់ និង ឆ្លាស់វេន ចំពោះគ្រឹះស្ថានសិក្សា ដែលមានចំណុះសិស្សច្រើន រួមជាមួយនិងការបង្រៀន និងរៀនតាមអនឡាញ៕

 

 

អត្ថបទ៖ សន រដ្ឋា  , រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024