ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

កម្ពុជាប្តេជ្ញាបន្តប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ជាមួយនឹងការបើកសេដ្ឋកិច្ចសង្គមឡើងវិញ និងរៀបចំច្រករបៀងធ្វើដំណើរក្នុងក្របខណ្ឌអាស៊ាន

១៩ មករា ២០២២ | សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងនៅក្នុងវេទិការទេសចរណ៍អាស៊ានថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំលើកទី៣ឆ្នាំ២០២២ នេះកម្ពុជា នឹងលើកកម្ពស់ពន្លឿន និងធ្វើសុខដុមរមនីកម្មរាល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញលើគ្រប់វិស័យដើម្បីកសាងសហគមអាស៊ានប្រកបដោយបរិយាបន្ន ចីរភាព និងភាពធន់ក្រោយវិបត្តិជំងឺកូវីដ ១៩ ស្របតាមមូលបទអាស៊ានរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។

 


ជាក្តីបំណងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជាប្រធានអាស៊ានគឺចង់ឲ្យអាទិភាពនៃកិច្ចការអាស៊ានឆ្នាំ២០២២នេះគឺការបន្តប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ជាមួយនឹងការបើកសេដ្ឋកិច្ចសង្គមឡើងវិញ និងរៀបចំច្រករបៀងនៃការធ្វើដំណើរក្នុងក្របខណ្ឌអាស៊ាន ដោយសង្ឃឹមថា ការចូលរួមរបស់មន្ត្រីអាស៊ានក្នុងវេទិការទេសចរអាស៊ាននឹងចូលរួមចំណែកដើម្បីរៀបចំជាច្រករបៀងធ្វើដំណើរសម្រាប់វិស័យទេចរណ៍។

 


ប្រមុខរាជរដ្ឋាភិបាលបន្តអះអាងថា របៀបវីរៈនៃកិច្ចការអាស៊ានមិនមែនមានបញ្ហាតែ១នោះទេ គឺមានបញ្ហាច្រើនដែលត្រូវធ្វើ រាប់ទាំងបញ្ហាធ្វើយ៉ាងដូចម្តេចឲ្យវិស័យទេចរណ៍រស់ឡើងវិញនៅក្នុងបរិបទកូវីដ ១៩នេះ។

 

 

សម្តេចបន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា គឺបន្តការខិតខំនៅឆ្នាំ២០២២នេះ ដោយដៃម្តាងគឺការទប់ស្កាត់ជំងឺកូវីដ ១៩ និងម្ខាងទៀតគឺត្រូវបើកច្រករបៀងធ្វើដំណើរនៅក្នុងតំបន់អាស៊ាន ដែលទាំងអស់នេះជាវិធីដើម្បីតភ្ជាប់ឡើងវិញរវាងប្រជាជននិងប្រជាជនក្នុងក្របខណ្ឌទេសចរណ៍ និងធុរកិច្ច និងការធ្វើពាណិជ្ជកម្ម៕
 

 

 

អត្ថបទ: ស៊ឺន សុន និងរូបភាព: សុខ ពិសិដ្ឋ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024