ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ចំណាយពេលធ្វើ ៦ខែ ទីបំផុតរូបក្រមួនប្រធានាធិបតីអាមេរិកថ្មីបានបង្ហាញខ្លួនផ្លូវការ

១៩ មករា ២០២២ | កម្សាន្ដ


សារមន្ទីរមនុស្សក្រមួន Madame Tussauds (ម៉ាដាម ធូសោដ) ដែលមានទីតាំងស្ថិតនៅតំបន់ Times Square (ថាមស៍ ស្វែរ) ទីក្រុងញ៉ូវយក បានដាក់តាំងបង្ហាញជាផ្លូវការនូវរូបក្រមួនរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden (ចូ បាយដិន) និងអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris (ខាម៉ាឡា ហារីស)។

 

 

រូបក្រមួនរបស់បុគ្គលជាន់ខ្ពស់ទាំងពីរត្រូវបានដាក់តាំងបង្ហាញជាសកម្មភាពនៅក្នុងការិយាល័យប្រធានាធិបតីអាមេរិក ដែលក្នុងនោះមានការរៀបចំជាតុប្រធានាធិបតី  ដែលមានត្រាប្រធានាធិបតីនៅលើតុផងដែរ ខណៈដែលឈុតសំលៀកបំពាក់ដែលបានប្រើលើរូបក្រមួនទាំងពីរនេះគឺជាឈុតសំលៀកបំពាក់ដែលអ្នកទាំងពីរបានប្រើប្រាស់នៅក្នុងពិធីឡើងកាន់តំណែងរបស់ប្រធានាធិបតីទី៤៦ កាលពីឆ្នាំ២០២១។

 

 

នេះជាលើកដំបូងហើយដែលសារមន្ទីរ Madame Tussauds (ម៉ាដាម ធូសោដ) បានបង្កើតរូបក្រមួនសម្រាប់អនុប្រធានាធិបតីអមជាមួយរូបក្រមួនប្រធានាធិបតី។ ក្រុមវិចិត្រករបានចំណាយពេលប្រមាណ៦ខែក្នុងការសូនរូបមនុស្សក្រមួនទាំងពីរនេះ ដោយបង្កើតឡើងផ្អែកតាមរូបថតជាច្រើនសន្លឹក ដើម្បីឲ្យបានដូចគ្នាទៅនឹងរូបមនុស្សពិត៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024