ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

Marvel ពញ្ញាក់អារម្មណ៍អ្នកគាំទ្រជាមួយវីដេអូខ្លីនៃរឿងភាគវីរបុរសថ្មី

១៩ មករា ២០២២ | កម្សាន្ដ


វីដេអូខ្លីនៃរឿងភាគ "Moon Knight" (ម៊ូន ណាយ) ដែលជារឿងភាគអំពីតួអង្គវីរបុរសថ្មីក្នុងចក្រវាល Marvel (ម៉ាវ៉ល) ត្រូវបានចេញផ្សាយជាផ្លូវការក្នុងអំឡុងកម្មវិធីប្រកួតកីឡាបាល់អោប NFL Wild Card (អិនអេហ្វអិល វ៉ាល ខាត)។ 

 

 

វីរបុរស "Moon Knight" (ម៊ូន ណាយ) ត្រូវបានដើរតួដោយតារាសម្ដែង Oscar Isaac (អូស្កា អ៊ីស្សាក់) ដែល វីរបុរសមួយនេះបានបង្កប់ខ្លួនក្នុងតួអង្គឈ្មោះ Steven Grant (ស្ទីវិន ហ្គ្រាន) ហើយមានថាមពលពិសេសដែលទទួលបានពីអាទិទេពអេហ្ស៊ីប។

 

 

ភាគយន្តភាគថ្មីនេះក៏មានចូលរួមសម្ដែងដោយតារាសម្ដែងមួយចំនួនទៀតដូចជាតារាសម្ដែងអាមេរិក Ethan Hawke (អេថេន ហ៊ក) និងតារាសម្ដែងបារាំង Gaspard Ulliel (ហ្គាសស្ប៉ាត អ៊ុលលៀល) រួមទាំងមានចូលរួមដឹកនាំការថតដោយតារាសម្ដែង George Clooney (ចច ខ្លូននី) ផងដែរ។

 

 

រឿងភាគ "Moon Knight" (ម៊ូន ណាយ) នឹងចាក់បញ្ចាំងជាផ្លូវការលើសេវាកម្ម Disney+ (ឌីសនីផ្លាស់) នៅថ្ងៃទី៣០ ខែមីនាខាងមុខនេះ ដែលនឹងមានសរុបចំនួន៦ភាគ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024