ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា រំពឹងការចុះបញ្ជីក្រុមហ៊ុន ៨បន្ថែម នៅឆ្នាំ២០២២

១៨ មករា ២០២២ | សេដ្ឋកិច្ច

 

ឯកឧត្តម ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានគូសបញ្ជាក់ប្រាប់ភីអិនអិនថា ក្រុមហ៊ុនដែលនៅសែសសល់កាលពីឆ្នាំ២០២១ ដែលមិនទាន់បានរួចរាល់សម្រាប់ការចុះបញ្ជីនោះ អាចនឹងផ្តើមការចុះបញ្ជីជាថ្មីឡើងវិញនៅក្នុងឆ្នាំ២០២២នេះ បន្ទាប់អាក់ខានដោយសារបញ្ហាវិបត្តិកូវីដ១៩។

 


បើតាមឯកឧត្តម ហុង សុហួរ គិតមកលពេលនេះមានក្រុមហ៊ុនចុះបញ្ជីចំនួន ១៥ ហើយ ហើយក្នុងនោះមានក្រុមហ៊ុន៨ជាក្រុមហ៊ុនបានចុះបញ្ជីលក់ភាគហ៊ុន និង ៧ផ្សេងទៀតជាប្រភេទក្រុមហ៊ុនចុះបញ្ជីជាសញ្ញាបណ្ណ និងក្នុងចំណោមក្រុមហ៊ុនទាំងនោះ បានគៀគរចំណូលប្រភពទុនពីផ្សារមូលបត្រកម្ពុជាជិត៣០០លានដុល្លារហើយចាប់តាំងពីដំណើរការផ្សារដំបូងមក។

 


ឯកឧត្តមបន្ថែមថា ទំហំតួលេខនៃការជូញដូរនៅក្នុងផ្សារមូលបត្រសម្រាប់ខែមករាដើមឆ្នាំ២០២២នេះក្រុមហ៊ុនផ្សារមូលបត្រមិនទាន់ធ្វើការបូកសរុបនៅឡើយទេ តែយ៉ាងណាកាលពីឆ្នាំ២០២១ កន្លងមកទំហំនៃការជួញដូរមានការកើនឡើងជាង ២៥ម៉ឺនដុល្លារជាមធ្យមក្នុងមួយថ្ងៃរួចហើយ ខណៈកាលពីឆ្នាំ២០២០ មានជាង ១១ម៉ឺនដុល្លារ និងក៏រំពឹងផងដែរនៅក្នុងឆ្នាំ២០២២នេះទំហំនៃការជួញដូរអាចនឹងកើនដល់ជាង ៣០ម៉ឺនដុល្លារ៕

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024