ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគជិត ២ពាន់លានដុល្លារ ក្នុងរយៈពេល ៣សប្តាហ៍នៃខែទី១

១៨ មករា ២០២២ | សេដ្ឋកិច្ច

 

គិតត្រឹមថ្ងៃទី១៨ នៃដើមឆ្នាំ២០២២ នេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចុះបញ្ជីលើគម្រោងវិនិយោគជិត២០គម្រោងជាមួយនឹងទុនវិនិយោគសរុបប្រមាណជិត២ពាន់លានដុល្លារ។

 


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា គម្រោងវិនិយោគដែលទទួលបានការអនុញ្ញាតចុះបញ្ជីស្ថាពរជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមមានគម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រកែច្នៃក្តារបន្ទះ បង្កើតរោងចក្រផលិតការ៉ូជ័រ រោងចក្រកែច្នៃនិងវេចខ្ចប់សាច់ និង ផលិតម្ហូបអាហារ រោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា។

 


និងបន្តបន្ទាប់មានគម្រោងវិនិយោគកសិកម្មដំណាំចេកនិងដំណាំហូបផ្លែ គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌល ភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង រោងចក្រផលិតម្សៅស៊ីលីកា រោងចក្រផលិតកាបូប រោងចក្រផលិតកេសកាតុង និងរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹមជាដើម។

 


សូមជម្រាបថា កាលពីថ្ងៃទី១៧ មករា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបតែអនុម័តគម្រោងវិនិយោគធំៗចំនួន១០ទៀត សរុបទុនវិនិយោគជិត២ពាន់លានដុល្លារ និងអាចបង្កើតការងាររាប់ម៉ឺនកន្លែងផងដែរ៕

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024