ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

Celine Dion លុបចោលគម្រោងតន្ត្រីទេសចរណ៍ទាំងអស់ក្រោយមានជំងឺធ្ងន់

១៨ មករា ២០២២ | កម្សាន្ដ


តាមរយៈសេចក្ដីប្រកាសលើវិបសាយ និងគណនី Instagram ផ្ទាល់ខ្លួន តារាចម្រៀងជើងចាស់កាណដា Celine Dion (សេលីន ឌីអន) បានប្រកាសលុបចោលគម្រោងតន្ត្រីទេសចរណ៍នៅអាមេរិកខាងជើងដែលនៅសេសសល់ទាំងប៉ុន្មាន ដោយនិយាយថាខ្លួនបានសម្ងំព្យាបាលបញ្ហាកន្ត្រាក់សាច់ដុំធ្ងន់ធ្ងរ ធ្វើឲ្យមិនអាចឡើងសម្ដែងបាន ហើយការព្យាបាលជំងឺនេះគឺប្រើពេលយូរលើសពីការរំពឹងទុកផងដែរ។

 

 

 

 

ក្រៅពីបានប្រាប់ពីស្ថានភាពសុខភាពបច្ចុប្បន្នហើយនោះ តារាវ័យ ៥៣ឆ្នាំដែលល្បីល្បាញខ្លាំងតាមរយៈបទ “My Heart Will go on” ក៏បាននិយាយអរគុណដល់អ្នកគាំទ្រទាំងអស់គ្នាដែលបាននាំគ្នាផ្ញើសារលើកចិត្តជាហូរហែនៅពេលដឹងថាអ្នកស្រីមានបញ្ហាសុខភាព។

 

 

គម្រោងតន្ត្រីទេសចរណ៍នៅអាមេរិកខាងជើងដែលបានរំសាយចោល គឺគ្រោងធ្វើឡើងខែមីនា និងខែមេសាខាងមុខនេះ ហើយតន្ត្រីទេសចរណ៍នេះបានលើកពេលតាំងពីឆ្នាំ២០២០មក ពេលដែលជំងឺកូវីដ១៩រាតត្បាតពាសពេញពិភពលោក។ 

 

 

យ៉ាងណាក្ដីគម្រោងតន្ត្រីទេសចរណ៍អឺរ៉ុបរបស់ Celine Dion (សេលីន ឌីអន) នៅតែបន្តរៀបចំតាមការគម្រោងទុក ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២តទៅ ៕
 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024