ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

កម្មវិធីតន្ត្រី Coachella ប្រកាសវិលត្រលប់ជាថ្មី ដោយមានវត្តមាន Billie Eillish និង Harry Styles

១៧ មករា ២០២២ | កម្សាន្ដ


មហោស្រព Coachella (ខូចឆេលឡា) បានខកខានរៀបចំអស់រយៈពេល២ឆ្នាំដោយសារជំងឺ កូវីដ១៩ ប៉ុន្តែឆ្នាំ ២០២២នេះ មហោស្រពតន្ត្រីដ៏ធំមួយនេះនឹងវិលត្រលប់មកជាថ្មី ក្រោមការចូលរួមពីសំណាក់តារាចម្រៀង Billie Eillish (ប៊ីលលី អាយលីស), តារាចម្រៀង Harry Styles (ហារី ស្តាយ) និងតារារ៉េប Kanye West (ខេនយ៉េ វេស) ជាដើម។

 

 

មហោស្រព Coachella (ខូចឆេលឡា) ឆ្នាំ២០២២នេះ នឹងរៀបចំឡើងលើតំបន់វាលខ្សាច់ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយនឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ទី១៧ខែមេសា និងចាប់ពីថ្ងៃទី២២ ដល់ទី២៤ខែមេសា។ 

 

 

ក្នុងនោះ តារាចម្រៀង Harry Styles នឹងសម្ដែងនៅថ្ងៃសុក្រទាំងពីរ ខណៈដែល Billie Eillish (ប៊ីលលី អាយលីស) នឹងសម្ដែងនៅថ្ងៃសៅរ៍ទាំងពីរ ហើយតារារ៉េប Kanye West (ខេនយ៉េ វេស) នឹងសម្ដែងនៅថ្ងៃអាទិត្យទាំងពីរ។

 

 

សិល្បករដទៃទៀតដែលនឹងចូលរួមកម្មវិធីឆ្នាំនេះ មានដូចជាតារាចម្រៀង Arlo Parks (អាឡូផាក ) ជាមួយ Phoebe Bridgers (ហ្វីប៊ី ប៊្រីជើ), តារារ៉េប Megan Thee (មេហ្គេន ធី) និងតារារ៉េប 21 Savage (ធ្វេនធីវ័ន សាវ៉េច) រួមនឹងតារាហ៊ីបហបមួយចំនួនផងដែរ។

 

អ្នករៀបចំកម្មវិធីបាននិយាយថាសំបុត្រចូលរួមសម្រាប់សប្ដាហ៍ទីមួយបានលក់ដាច់អស់ហើយ ចំណែកឯការលក់សំបុត្រសម្រាប់សប្ដាហ៍ទីពីរនឹងចាប់ផ្ដើមនាថ្ងៃសុក្រសប្ដាហ៍នេះ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024