ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

បច្ចេកវិទ្យា VR បង្ហាញប្រវត្តិសាស្ត្រអស្ចារ្យរបស់វិហារ Notre-Dame តាមរបៀបថ្មីប្លែក

១៧ មករា ២០២២ | កម្សាន្ដ

 

ក្រុមហ៊ុនបច្ចេកវិទ្យា VR របស់បារាំងឈ្មោះថា Emissive (អ៊ីមីស៊ីវ) បានផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យថ្មីមួយជាមួយបច្ចេកវិទ្យា VR ដែលអាចត្រលប់ពេលវេលាថយក្រោយ នាំអារម្មណ៍ទស្សនិកជនទៅមើលប្រវត្តិសាស្ត្រដ៏អស្ចារ្យទាក់ទងនឹងវិហារសាសនា Notre-Dame (នុតត្រេ ដេម) ជាសំណង់ដ៏ល្បីឈ្មោះមួយសម្រាប់ទីក្រុងប៉ារីស។


 

 

បទពិសោធន៍ដ៏អស្ចារ្យជាមួយបច្ចេកវិទ្យា VR អាចនាំទស្សនិកជនទៅកាន់ពេលដែលវិហារ Notre-Dame (នុតត្រេ ដេម) កំពុងសាងសង់នៅទីក្រុងប៉ារីស រហូតដល់ពេលដែលវាត្រូវរងការខូចខាតដោយសារអគ្គីភ័យនៅឆ្នាំ២០១៩។

 

 

ទីតាំងនៃវិហារត្រូវបានបង្កើតឡើងវិញតាមបែបសិប្បនិម្មិត ដែលត្រូវបានបញ្ចូលដោយទិដ្ឋភាពនៅជុំវិញវិហារ ពេលដែលវាត្រូវបានសាងសង់នៅអំឡុងឆ្នាំ១១៦៣ ដល់ឆ្នាំ១៣៤៥ ហើយក៏មានបង្ហាញអំពីទិដ្ឋភាពខាងក្នុងនៃវិហារអំឡុងពេលដែលត្រូវបានប្រើប្រាស់ រួមជាមួយទិដ្ឋភាពមើលពីលើចំណុចកំពូលនៃវិហារជាដើម។ 

 

 

ទស្សនិកជនដែលចង់ទទួលបានបទពិសោធន៍ដ៏អស្ចារ្យអំពីវិហារ Notre-Dame (នុតត្រេ ដេម) នេះនឹងត្រូវចំណាយប្រាក់ ៣៤ដុល្លារសម្រាប់ម្នាក់ ដែលការទស្សនាម្ដងៗគឺមានរយៈពេល៤៥នាទី ហើយទីតាំងផ្ដល់ជូនបទពិសោធន៍នេះគ្រោងនឹងបើកដំណើរការនៅទីក្រុងដទៃទៀតនៅជុំវិញពិភពលោកដូចជាទីក្រុងញ៉ូវយក ទីក្រុងរ៉ូម និងទីក្រុងម៉ូស្គូជាដើម ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024