ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ក្រោយការប្អូនប្រុសពៅ រ៉ាយ សក្ខណា សុខចិត្តពន្យាពេលទៅ អាមេរិក ដើម្បីធ្វើរឿងសំខាន់មួយសម្រាប់មិត្តស្និទ្ធស្នាល !  

១៧ មករា ២០២២ | កម្សាន្ដ

 

តារាសម្តែង សារ៉ាយ សក្ខណា បានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរក្នុងថ្ងៃមង្គលការប្អូនប្រុសពៅរបស់ខ្លួនកាលពីថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០២០ម្សិលមិញ។ នៅក្នុងថ្ងៃពិសេសនោះ សារ៉ាយ សក្ខណា បានបង្ហើបប្រាប់ថា នាងនឹងបន្តស្នាក់នៅប្រទេស កម្ពុជា រហូតដល់រដូវចូលឆ្នាំខ្មែរ ដើម្បីធ្វើរឿងសំខាន់មួយជាមួយមិត្តរួមអាជីពរបស់ខ្លួន។ 

 


តើមានមូលហេតុសំខាន់អ្វីដែលធ្វើឱ្យអតីតតារាសម្ដែងល្បីឈ្មោះរូបនេះ សុខចិត្តពន្យាពេលត្រឡប់ទៅ អាមេរិក វិញ ទាំងស្វាមីនាងត្រូវត្រឡប់ទៅធ្វើការវិញនោះ ? ជាក់ស្តែងពេលមកដល់ប្រទេស កម្ពុជា កាលពីថ្ងៃទី  ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ សារ៉ាយ សក្ខណា ធ្លាប់បានប្រាប់ថា នាងនឹងត្រឡប់ទៅ អាមេរិក វិញ ក្រោយរៀបចំពិធីមង្គលការប្អូនប្រុសពៅខ្លួនចប់សព្វគ្រប់ ។ 

 


សារ៉ាយ សក្ខណា បានបញ្ជាក់ប្រាប់ថា ដំបូងមិនគិតថា នឹងស្នាក់នៅស្រុក ខ្មែរ យូរទេ ក្រោយពីរៀបការប្អូនប្រុសរួចនឹងត្រឡប់ទៅវិញហើយ តែចៃដន្យមិត្តភក្តិស្និទ្ធស្នាលម្នាក់ត្រូវរៀបការក្នុងពេលឆាប់ៗខាងមុខនេះ ទើបនាងសម្រេចចិត្តពន្យាពេលត្រឡប់ទៅវិញរហូតដល់ចូលឆ្នាំ ខ្មែរ ។ 

 


គួរឱ្យសរសើរសម្រាប់តារាសម្ដែងល្បីឈ្មោះខាងលើសុខចិត្តពន្យារពេលត្រឡប់ទៅវិញ ដើម្បីធ្វើរឿងពិសេសសម្រាប់មិត្តភក្តិរបស់ខ្លួន តែមិនដឹងថា មិត្តភក្តិដែល សារ៉ាយ សក្ខណា និយាយនោះគឺជានរណានោះទេ ដែលត្រៀមចូលរោងការនោះ ? បើតាមប្រភពព័ត៌មានពីអ្នកសិល្បៈបានលួចខ្សិបប្រាប់ថា មិត្តស្និទ្ធស្នាលរបស់ សារ៉ាយ សក្ខណា មានតែ នី មុន្នីនាថ និង ទឹម រដ្ឋា មិនដឹងថា តើមិត្តរូបណាម្នាក់នឹងចូលរោងការនោះទេ ? 

 


ស្របពេលមកលេងស្រុកកំណើតលើកនេះ សារ៉ាយ សក្ខណា បានឱ្យកូនស្រីវ័យ ៧ ឆ្នាំរបស់ខ្លួនចូលសិក្សាភាសា ខ្មែរ នៅក្នុងសាលាឯកជនមួយ ដោយនាងចង់ឱ្យកូនស្រីចេះសរសេរ និងចេះអាន ភាសា ខ្មែរ បានយ៉ាងស្ទាត់ជំនាញ ទោះបីជាកូនស្រីនាងបានកើតនៅលើទឹកដីក្រៅប្រទេសក្តី ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ PNN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024