ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥
របាយការណ៍ខាងលើនេះ បានកត់សម្គាល់ថា ការស្ទុះងើបឡើងវិញរបស់សេដ្ឋកិច្ចសកល ត្រូវបានកំណត់ថា នឹងថយចុះគួរឱ្យកត់សម្គាល់ ចំពេលមានការបន្តផ្ទុះឡើងនៃមេរោគកូវីដ១៩ ប្រភេទថ្មី ដោយរួមមានទាំង ការថយចុះនៃការគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល និងការរាំងស្ទះដល់ការផ្គត់ផ្គង់ដែលអូសបន្លាយ ធ្វើឲ្យការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក នឹងយឺតយ៉ាវយ៉ាងខ្លាំង។
យ៉ាងណាមិញ កំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសជឿនលឿន ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពី ៥% នៅឆ្នាំ ២០២១ មកត្រឹម ៣,៨% នៅឆ្នាំ ២០២២នេះ។ទោះជាយ៉ាងណាក៏ដោយ នៅក្នុងតំបន់ប្រទេសកំពុងអភិវឌ្ឍន៍ កំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពី ៦,៣% ក្នុងឆ្នាំ ២០២១ មកនៅត្រឹម ៤,៦% នៅឆ្នាំ ២០២២។
ចំពោះទិន្នផលរបស់សហរដ្ឋអាមេរិក ត្រូវបានគេប៉ាន់ប្រមាណថា កើនឡើងប្រមាណ ៥,៦% ក្នុងឆ្នាំ ២០២១ ហើយកំណើនសេដ្ឋកិច្ចនេះ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកត្រឹម ៣,៧% ក្នុងឆ្នាំ ២០២២។
ដោយឡែក សម្រាប់ប្រទេសចិន បន្ទាប់ពីឈានដល់ការប៉ាន់ប្រមាណ ៨% ក្នុងឆ្នាំ ២០២១ កំណើននៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថា នឹងមានកម្រិតមធ្យម ៥,១% នៅឆ្នាំ ២០២២។
ធនាគារពិភពលោក ក៏បានលើកឡើងពី សារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការជាសាកល ដើម្បីជំរុញការចែកចាយវ៉ាក់សាំងយ៉ាងឆាប់រហ័ស និងប្រកបដោយសមភាព កិច្ចខិតខំប្រឹងប្រែងទ្វេដងដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ និងសង្កត់ធ្ងន់លើការអន្តរាគមន៍គោលនយោបាយលើកកម្ពស់កំណើន។
សូមជម្រាបបន្ថែមថា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីពេលថ្មីៗនេះ ក៏បានលើកឡើងថា ការព្យាករណ៍កំណើនសេដ្ឋកិច្ចសកល ទំនងជានឹងត្រូវបានបន្ទាប ដោយសារការលេចឡើងនៃមេរោគកូវីដ១៩ ប្រភេទថ្មី អូមីក្រុង៕
អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ