ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២

ម្ចាស់តំណែងបវរកញ្ញាចក្រវាលថ្មី ចាប់ផ្ដើមចេញបំពេញបេសកម្មនៅសហរដ្ឋអាមេរិក

១៤ មករា ២០២២ | កម្សាន្ដ


បវរកញ្ញាឥណ្ឌា Harnaaz Sandhu (ហាណាស់ សេនឌូ) ដែលទើបគ្រងតំណែងជាបវរកញ្ញាចក្រវាលកាលពីចុងឆ្នាំកន្លងទៅ ថ្មីៗនេះបានធ្វើដំណើរទស្សនកិច្ចនៅអគារ Empire State (អេមផាយអឺ ស្តេត) ក្នុងទីក្រុងញ៉ូវយក ដើម្បីអបអរសាទរដល់ការផ្លាស់ទៅរស់នៅតំបន់ Manhattan (ម៉ានហាថេន)។

 


ការផ្លាស់ទៅរស់នៅទីក្រុងញ៉ូវយករយៈពេលមួយឆ្នាំនេះ គឺធ្វើឡើងក្នុងគោលបំណងបំពេញកិច្ចការឆ្ពោះទៅកាន់គោលដៅរបស់នាង ដោយនាងចង់ឲ្យពិភពលោកផ្លាស់ប្ដូរការគិតបែបចាស់គំរឹលមកលើមនុស្សស្រី។ 

 

 

គួររំលឹកថាបវរកញ្ញា Harnaaz Sandhu (ហាណាស់ សេនឌូ) ដណ្ដើមបានពានបវរកញ្ញាចក្រវាឡពិភពលោកដល់ប្រទេសឥណ្ឌាជាថ្មីម្ដងទៀត ក្រោយប្រទេសនេះខកខានឈ្នះពានអស់រយៈពេល២០ឆ្នាំមកហើយ។ 

 

 

ក្រៅតែពីជាអ្នកតស៊ូមតិសិទ្ធិស្ត្រីដ៏ឈ្មុសឈ្មុលមួយរូប បវរកញ្ញា Harnaaz Sandhu (ហាណាស់ សេនឌូ) ក៏ជាតារាសម្ដែងស្រីម្នាក់ផងដែរ ដោយភាពយន្តចំនួនពីររបស់នាងគ្រោងនឹងចាក់បញ្ចាំងនៅក្នុងឆ្នាំ២០២២នេះហើយ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.