ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

Disney បញ្ចេញភាពយន្តគំនូរជីវចលបែបអាមេរិកឡាទីនដំបូងរបស់ខ្លួន

២៧ ​វិច្ឆិកា ២០២១ | កម្សាន្ដ


ផលិតកម្ម Disney (ឌីសនី) បានចេញផ្សាយភាពយន្តគំនូរជីវចលបែបអាមេរិកឡាទីនដំបូងរបស់ខ្លួន ក្នុងគោលបំណងលើកស្ទួយដល់ភាពចម្រុះនៃប្រទេសកូឡុំប៊ីរួមមានប្រជាជនដើម និងតន្ត្រីជាដើម។ 

 

 

ភាពយន្ត "Encanto" (អេនខានតូ) មានសាច់រឿងនិយាយអំពីគ្រួសារឈ្មោះ Madrigal (ម៉ាឌ្រីហ្គាល់) ជាគ្រួសារដែលមានវេទមន្តពិសេសនិងរស់នៅក្នុងផ្ទះវេទមន្តមួយក្នុងក្រុង Encanto (អេនខានតូ) ជាក្រុងអាថ៌កំបាំងមួយនៅប្រទេសកូឡុំប៊ី។

 

 

សមាជិកទាំងអស់នៃគ្រួសារសុទ្ធតែមានវេទមន្តពិសេស លើកលែងតែសមាជិកម្នាក់ឈ្មោះ Mirabel (មីរ៉ាប៊េល) យ៉ាងណាក្ដីនៅពេលដែលគ្រួសារ Madrigal (ម៉ាឌ្រីហ្គាល់) ជួបនឹងបញ្ហាធំ Mirabel (មីរ៉ាប៊េល) ជាអ្នករ៉ាប់រងនិងបានជួយសង្គ្រោះគ្រួសារ និងសង្គ្រោះវេទមន្តពិសេសរបស់គ្រួសារផងដែរ។

 

 

ភាពយន្ត "Encanto" (អេនខានតូ) ក៏មានអមមកជាមួយនូវបទចម្រៀងយ៉ាងពិរោះរណ្ដំផងដែរ ដែលជាស្នាដៃរបស់អ្នកនិពន្ធ Lin-Manuel Miranda (លីន ម៉ានូអ៊ែល មីរ៉េនដា) ដែលធ្លាប់និពន្ធបទចម្រៀងសម្រាប់ភាពយន្តគំនូរជីវចល "Moana" (ម៉ូអាណា) ពីមុនមក។"Encanto" (អេនខានតូ) ចាប់ផ្ដើមចាក់បញ្ចាំងតាមរោងភាពយន្តនៅសហរដ្ឋអាមេរិកចាប់ពីសប្ដាហ៍នេះតទៅ ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024