ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

អាហ្រ្វិកខាងត្បូងស៊ើបអង្កេតពីការកើនឡើងនៃការងាប់សត្វភេសមុទ្រនៅតាមបណ្ដោយឆ្នេរសមុទ្រ

២៧ ​វិច្ឆិកា ២០២១ | ព័ត៌មានអន្តរជាតិ

មន្ត្រីនៅប្រទេសអាហ្រ្វិកខាងត្បូងកំពុងស៊ើបអង្កេតពីការកើនឡើងដ៏គួរឱ្យព្រួយបារម្ភចំពោះការងាប់សត្វភេសមុទ្រនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសនេះនៅជិតទីក្រុង ខេប (Cape) នៅក្នុងមូលហេតុដែលទំនងជាដោយសារកង្វះអាហារូបត្ថម្ភ។

 

 

 

សាកសពសត្វភេសមុទ្រជាច្រើនត្រូវបានទឹករលកបោកនាំទើនៅលើឆ្នេរសមុទ្រនានាក្នុងទីក្រុង ខេបនិងនៅតាមបណ្តោយឆ្នេរនៃមហាសមុទ្រអាត្លង់ទិកជាច្រើនស្ថិតនៅភាគខាងជើងនៃទីក្រុងនេះ។ សាកសពសត្វភេសមុទ្រកាន់តែច្រើនទៀតត្រូវបានគេប្រទះឃើញអណ្តែតនៅលើផ្ទៃសមុទ្រ។


លោក ជេម ប្រេន ស្ទីយ៉ាន (James-Brent Styan) អ្នកនាំពាក្យរបស់នាយកដ្ឋានបរិស្ថាននៃខេត្ត Western Cape បាននិយាយថា ការដែលសត្វភេសមុទ្របានងាប់នៅក្នុងអំឡុងពេលនេះគឺជារឿងធម្មតាទៅហើយប៉ុន្តែអ្វីដែលចម្លែកនោះគឺថា ចំនួនងាប់នៅពេលនេះគឺច្រើនខុសពីធម្មតាទៅទៀត។

 

 

 


រដ្ឋាភិបាលខេត្តនេះបានកាលពីសប្ដាហ៍មុនថា ពួកគេបានកប់សត្វភេសមុទ្រចំនួនជិត ២០០ ក្បាល។
លោក ស្ទីយ៉ាន បាននិយាយថា មន្ត្រីរបស់លោកសង្ឃឹមថា ការស្លាប់របស់សត្វភេនេះនឹងកើនឡើងថែមទៀតនៅពេលពួកគេត្រឡប់មកពីប្រមូលព័ត៌មានតាមសេវាពេទ្យសត្វនៅក្នុងខេត្តនេះ។


ក្រុមមន្ត្រីជំនាញជឿថា ការរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សីដែលប៉ះពាល់ដល់សត្វសមុទ្រព្រៃនៅតំបន់ Western Cape នេះប្រហែលជាមិនស្ថិតនៅពីក្រោយនៃការស្លាប់ចុងក្រោយរបស់សត្វភេសមុទ្រទាំងនេះឡើយ៕

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024