ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ប្រទេសកូរ៉េខាងជើងប្រឹងប្រែបង្កើនការអប់រំជាមួយមនុស្សយន្តដែលមានរូបរាងដូចតុក្កតាសម្រាប់ក្មេង

២៧ ​វិច្ឆិកា ២០២១ | ព័ត៌មានអន្តរជាតិ

មនុស្សយន្តតុក្កតាដែលមានភ្នែកពណ៌ខៀវនិងទង់ជាតិកូរ៉េខាងជើងនៅលើទ្រូវរបស់វាបានដើរជុំវិញថ្នាក់រៀននៅសាកលវិទ្យាល័យមួយក្នុងទីក្រុងព្យុងយ៉ាងនៅក្នុងពិធីបង្ហាញឧបករណ៍នាពេលថ្មីៗនេះក្នុងបំណងជួយកុមារឱ្យរៀនគណិតវិទ្យា តន្ត្រី និងភាសាអង់គ្លេសជាមូលដ្ឋាន។

 

 

 

 

មេដឹកនាំប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននឹងកំពុងជំរុញឱ្យមានកំណែទម្រង់វិស័យអប់រំក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដោយជំរុញឱ្យមានការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកាន់តែទំនើបនិងជឿនលឿនថែមទៀត។


ឆ្លើយតបនឹងកំណែទម្រង់វិស័យអប់រំនេះប្រទេសកូរ៉េខាងជើងបានបង្កើតមនុស្សយន្តដែលមានរូបរាងស្រដៀងនឹងតុក្កតាក្មេងលេងដែលជាវីធីសាស្ត្រល្អមួយក្នុងការជួយជំរុញនិងលើកកម្ពស់ស្មារតីរបស់កូនសិស្សឱ្យដិតជាប់នឹងការសិក្សាកាន់តែខ្លាំងឡើងថែមទៀត។


 

 

 

 

 

 

 

 

មនុស្សយន្តកម្ពស់ ៨០ សង់ទីម៉ែត្របាននិយាយថា គាត់បានជួយបង្រៀនបចេ្ចកវិទ្យាអប់រំដែលលើកកម្ពស់បញ្ញាស្មារតីរបស់ក្មេងៗ ហើយមនុស្សយន្តទី២បានបង្ហាញទឹកមុខញញឹមតាមរយៈអេក្រង់នៅលើខ្លួនមនុស្សយន្តនេះខណៈដែលរ៉ូបូតផ្សេងទៀតបានពាក់ឈុតផ្លាស្ទិកនិងរបាំងកម្ចក់ពណ៌ស។


អ្នកស្រី ប៉ាក គុម ហ៊ី (Park Kum Hee) សាស្ត្រាចារ្យនៅសាកលវិទ្យាល័យមួយក្នុងទីក្រុងព្យុងយ៉ាង(Pyongyang) បានប្រាប់ទូរទស្សន៍រដ្ឋ KRT ថា ការអភិវឌ្ឍន៍មនុស្សយន្តអប់រំនេះមានការលំបាកនៅពេលដំបូងព្រោះពួកវាតែងតែគ្រវីក្បាលនៅពេលសួរសំណួរទាំងជាភាសាកូរ៉េ និងភាសាបរទេស៕

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024