ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

Will Smith ក្លាយ ជា ឪពុកកំពូល កីឡាការិនី Serena Williams ក្នុង ភាពយន្ត “King Richard”

១៨ ​វិច្ឆិកា ២០២១ | កម្សាន្ដ

 

តារាសម្ដែង Will Smith (វីល ស្មីត) បាន ក្លាយ ជា ឪពុក កីឡាការិនីវាយកូនបាល់ ត្រកូល  Williams (វីល្លៀម)  ក្នុង ភាពយន្ត ថ្មី  ដែល ទើប ដាក់ សម្ពោធ ជា ផ្លូវការ ក្នុងកម្មវិធី មហោស្រព ភាពយន្ត AFI។

 


ភាពយន្ត ថ្មី របស់ តារា សម្ដែង Will Smith បាន សម្ពោធ ជា ផ្លូវការ នៅ ក្នុងកម្មវិធី មហោស្រព ភាពយន្ត  AFI ប៉ុន្តែអ្វីដែល គេ ចាប់ អារម្មណ៍ ខ្លាំង  ដែរ នោះគឺ លើ វត្តមានបង ប្អូន  កីឡាការិនី វាយ កូនបាល់ Serena Williams (សេរ៉េណា វីល្លៀម) និង  Venus Williams (វេនឺស វីល្លៀម) ក្នុងកម្មវិធីសម្ពោធ។

 

 

ភាពយន្តដែលមានចំណងជើងថា "King Richard" (ឃីង រីឆាត) មាន តារា សម្ដែង Will Smith ដើរ តួ ជា Richard Williams (រីឆាត វីល្លៀម) ដែល ជា ឪពុក និង ជា គ្រូ បង្វឹក របស់ កំពូល កីឡាការិនី វាយ កូន បាល់  Serena Williams និង  Venus Williams។ 

 

 

គួរ បញ្ជាក់ថា  កំពូល កីឡាការិនី ទាំង ពីរ បាន សម្រេចចិត្ត ចូលរូម ធ្វើ ជា ផលិតករ និង ផ្ដល់ ការ គាំទ្រ ដល់ ភាពយន្ត  នេះ នៅ ពេល ដែល ពួក គេ បាន ឃើញ ការ កាត់ តចុង ក្រោយ  ខណៈដែល ឪពុក របស់ ពួក គេ នៅ មិន ទាន់ បាន ទស្សនា ភាព យន្ត នេះ នៅ ឡើយ ទេ។

 

 

ភាពយន្ត "King Richard" (ឃីង រីឆាត) នេះ មាន ដំណើររឿង អំពី ការ ខិតខំ ប្រឹងប្រែង របស់ លោក   Richard Williams (រីឆាត វីល្លៀម) ដើម្បី ឲ្យ កូនស្រី របស់ ខ្លួន បាន ក្លាយ ជា  កីឡាករវាយកូនបាល់ លំដាប់ អន្តរជាតិ ដ៏ ល្បី ល្បាញ បំផុត។ 

 

 

ភាពយន្តដែលជាស្នាដៃរបស់អ្នកដឹកនាំ រឿង Reinaldo Marcus Green (រីណាល់ណូ ម៉ាខឹស ហ្គ្រីន) នេះនឹង ចាក់ ផ្សាយ តាម រោងកុន និង លើ សេវាកម្ម HBO ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកាតទៅ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024