ថ្ងៃអាទិត្យ ទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០២១

បំផ្ទុះគ្រាប់បែករថយន្តយោធាសម្លាប់មនុស្សយ៉ាងតិច១៤នាក់នៅទីក្រុងដាម៉ាស់

ហេតុការណ៍បំផ្ទុះគ្រាប់បែកមួយដែលមានគោលដៅ ទៅលើរថយន្តក្រុងដឹកមន្ត្រីយោធា នៅទីក្រុងដាម៉ាស់ នៃប្រទេសស៊ីរី​ បានសម្លាប់មនុស្សយ៉ាងតិច១៤នាក់នៅថ្ងៃពុធ។ យោងសារព័ត៌មានក្នុងតំបន់។

 

 

 

នៅមិនទាន់មានក្រុមណាមួយ ចេញមកអះអាងទទួលខុសត្រូវចំពោះហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកនៅទីក្រុងដាម៉ាស់នេះនៅឡើយទេ។ គ្រាប់បែក បានផ្ទុះឡើងនៅពេលរថយន្តក្រុងមួយគ្រឿងដឹកយោធាឆ្លងកាត់ស្ពាន នៅកណ្តាលទីក្រុងដាម៉ាស អំឡុងពេលវេលាមានការធ្វើដំណើរដ៏មហាញឹកនៅពេលព្រឹក។

 

សារព័ត៌មានទីក្រុងដាម៉ាស់ អោយដឹងថា គ្រាប់បែក២គ្រាប់បានផ្ទុះឡើងពេលរថយន្តស្ថិតនៅលើស្ពាន ហើយគ្រាប់បែកទី៣ត្រូវក្រុមយោធាជំនាញដោះចេញ ។ ករណីនេះ ត្រូវបានអាជ្ញាធរស៊ីរីហៅថា ជាករណីបំផ្ទុះគ្រាប់បែកភេរវកម្ម។

 

ករណីវាយប្រហារបំផ្ទុះគ្រាប់បែកនៅទីក្រុងដាម៉ាស់ ជាករណីកម្រចាប់តាំងពីកងកម្លាំងស្មោះត្រង់នឹងលោកបាសា អាល់អាសាធ ប្រធានាធិបតីស៊ីរី វាយបណ្តេញក្រុមឧទ្ទាម។ ក្រោមការគាំទ្រពីយោធារុស្ស៊ី និងអ៊ឺរ៉ង់ លោកអាសាធនៅពេលនេះគ្រប់គ្រងលើតំបន់មួយភាគធំរបស់ប្រទេសស៊ីរី។

 

តំបន់ភាគខាងជើងឈៀងខាងលិចប្រទេសស៊ីរី គឺជាតំបន់មូលដ្ឋានរបស់ឧទ្ទាមប្រឆាំងនឹងលោកអាសាធ។

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.