ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤
ប្រទេសឈីលីបានបង្វឹកហាត់សត្វសុនកមួយចំនួនឱ្យធ្វើជាគ្រូពេទ្យព្យាបាលអ្នកជំងឺដោយប្រើចលនានៅតាមមន្ទីរពេទ្យមួយចំនួនជាពិសេសមន្ទីរពេទ្យកុមារដើម្បីឱ្យគ្រូពេទ្យទាំងនេះបានលិឍដៃជើងនិងត្រដូសក្បាលពោះដើម្បីឱ្យអ្នកជំងឺបានធូរស្បើយពីជំងឺក្នុងអំឡុងពេលជំងឺខូវីដ១៩។
សត្វសុនកឈ្មោះ Pepe ដែលជាគ្រូពេទ្យព្យាបាលដោយប្រើចលនា (Therapist) និងដែលមានរោមពណ៌ទង់ដែងវែងនិងដៃគូរបស់វាគឺឈ្មោះ Chimu សម្បុរស-ខ្មៅបានដើរនៅតាមសាលធំនៃមន្ទីរពេទ្យកុមារមួយនៅរដ្ឋធានីសាន់ទីយ៉ាហ្គោដោយលិឍដៃនិងត្រដុសត្រចៀកនិងក្បាលពោះអ្នកជំងឺ។
សុនកទាំង២នេះគឺជាផ្នែកមួយនៃក្រុមអ្នកបង្ហាត់សត្វឆ្កែញីដើម្បីជួយបន្ធូរភាពតានតឹងនៅមន្ទីរពេទ្យ អ៊ីកសេក្វៀល ហ្គូនហ្សាឡិស ខូតេស (Exequiel Gonzalez Cortes) នៅក្នុងទីក្រុង San Miguel ដែលបានរងគ្រោះជាច្រើនខែដោយសារករណីឆ្លងវីរុសកូរ៉ូណា និងការវះកាត់សង្គ្រោះបន្ទាន់ផ្សេងៗទៀត។
អ្នកស្រី នីកូឡេ ហ្វោស (Nicole Faust) ជាគ្រូបង្វឹកសត្វឆ្កែរបស់អង្គការមិនមែនរដ្ឋាភិបាល Fundacion Tregua ដែលធ្វើការព្យាបាលដោយប្រើសត្វឆ្កែនេះបាននិយាយថា នៅពេលមាននរណាម្នាក់ចូល (មន្ទីរពេទ្យ) ជាមួយសត្វឆ្កែ ពួកគេទាំងអស់គ្នាស្វាគមន៍អ្នកទាំងនោះដោយការបញ្ចេញមតិផ្សេងៗ។
អ្នកស្រី តេរ៉េសា នីឡូ (Teresa Nilo) មន្ត្រីបច្ចេកទេសមន្ទីរពេទ្យដែលបានឆ្លងជំងឺខូវីដ១៩បាននិយាយថា សត្វឆ្កែបានជួយផ្លាស់ប្តូរ អាកប្បកិរិយារបស់នាង។
ការមានឆ្កែនៅក្បែរខ្លួនផ្តល់ឱ្យគាត់នូវភាពស្ងប់ចិត្តស្ងប់អារម្មណ៍ និងហាក់ដូចជាធ្វើឱ្យស្ថិតនៅកន្លែងកក់ក្ដៅច្រើនជាងនៅក្នុងមន្ទីរពេទ្យ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន