ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

អាមេរិកនឹងប្រកាសពីសត្វចំនួន ២៣ ប្រភេទដែលបានផុតពូជពីលើផែនដីយើងនេះ

អង្គភាពផ្នែកសត្វត្រីនិងសត្វព្រៃនៅអាមេរិកនឹងធ្វើការប្រកាសឆាប់ៗនេះពីការផុតពូជសត្វចំនួន ២៣ ប្រភេទរួមទាំងសត្វត្រសេះមួយប្រភេទដែលគេមិនដែលបានឃើញបក្សីនេះជាផ្លូវការចាប់តាំងពីឆ្នាំ១៩៤៤មកម្ល៉េះនៅតំបន់អាមេរិកខាងត្បូងផងដែរ។

 

 

 

អង្គភាពខាងលើនេះបាននិយាយថា អ្នកវិទ្យាសាស្ត្ររដ្ឋាភិបាលបានប្រឹងប្រែងតាមស្វែងរកសត្វ ២៣ ប្រភេទក្នុងនោះមានបក្សី ត្រី និងប្រភេទសត្វដទៃទៀតប៉ុន្តែនៅតែរកមិនឃើញ ហើយពួកគេបានព្រមានថា ការប្រែប្រួលអាកាសធាតុនិងការបំផ្លាញជម្រកសត្វអាចជាមូលហេតុចម្បងដែលធ្វើឱ្យបាត់ខ្លួនសត្វទាំងនេះ។

 


អ្នកស្រី Bridget Fahey ដែលជាប្រធានផ្នែកសេវាកម្មអេកូឡូស៊ីរបស់អង្គភាពខាងលើនេះបាននិយាយថា វាពិតជាថ្ងៃដ៏ពិបាកមួយ ហើយពួកគេបានលះបង់ជីវិតរបស់ខ្លួនដើម្បីការពារកុំឱ្យមានការផុតពូជសត្វប្រភេទនេះក៏ប៉ុន្តែពួកគេបានទទួលស្គាល់ថា ពួកគេជួបការពិបាកក្នុងការការពារសត្វប្រភេទនេះ។

 

 


ទីភ្នាក់ងារបានបញ្ជាក់ថា សត្វដែលបានផុតពូជទាំងនេះរួមមានបក្សីចំនួន ១១ ប្រភេទរួមទាំងសត្វត្រសេះដែលគេបានឃើញចុងក្រោយនៅឆ្នាំ១៩៤៤ ផងដែរ គ្រំទឹកសាបចំនួន ៨ ប្រភេទ ត្រី ២ ប្រភេទ ប្រចៀវ១ប្រភេទ និងរុក្ខជាតិ១ប្រភេទ។

 


អ្នកស្រី Fahey បានបញ្ជាក់ទៀតថា មូលហេតុដ៏សំខាន់បំផុតដែលនាំឱ្យបាត់បង់សត្វប្រភេទនេះគឺដោយសារការបាត់បង់ទីជម្រករបស់ពួកវាព្រោះថានៅពេលបាត់ទីជម្រក វាពិបាកនឹងស្ដារនីតិសម្បទាសត្វប្រភេទឡើងវិញខ្លាំងណាស់។ ម្យ៉ាងទៀតជំងឺឬការតាមយាយីពីពពួកសត្វដទៃទៀតក៏ជាមូលហេតុនាំឱ្យចំនួនសត្វទាំងនេះថយចុះបន្តិចម្ដងៗផងដែរ៕

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024