ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនាមហាវិថីថ្មី ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ 

០៧ កញ្ញា ២០២០ | ព័ត៌មានជាតិ

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថាដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនាមហាវិថីថ្មី ទទឹង ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។

 

 

គម្រោងស្ថាបនាមហាវិថីថ្មី ទទឹង ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ដែលបើកការដ្ឋាននៅថ្ងៃច័ន្ទទី៧ខែកញ្ញាឆ្នាំ២០២០ នេះគឺ ទីតាំងស្ថិតនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ ស្របប្រឡាយមេខាងជើង ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ។

 

 

មហាវិថីថ្មី ក៏នឹងរត់ត្រង់ជួរភ្ជាប់មកមហាវិថី អង្គរ ឆ្ពោះមករង្វង់មូលកាំកូ ។

-ជាផ្លូវភ្លោះ មានប្រវែង ៥៨៦០ម ទទឹង ៣០ម ក្នុងនោះ ផ្លូវសងខាង ១២ម សួនកណ្តាល ២ម និងចិញ្ចើមផ្លូវសងខាង ២ម។

-ជាផ្លូវទ្វេរទិស ដែលមាន ៣គន្លងសម្រាប់រថយន្តទៅមក និង១គន្លងសម្រាប់ទោចក្រយានយន្តទៅមក។

-ជាផ្លូវបេតុងអារមេរ កម្រាស់ ២០សម។

-ដាក់បណ្តាញលូសងខាងផ្លូវទំហំ ០.៨ម ប្រវែង ១១៧២០ម និងដាក់លូឆ្លងកាត់ទទឹងផ្លូវ ចំនួន ៨កន្លែង។

-នៅកណ្តាលសួនច្បារមានតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវព្រែកជា២ ដាំដើមជ្រៃដើម្បីជារបាំងពន្លឺចាំងភ្នែក និងលំអ និងដាំស្មៅ។

-រៀបការឺឡា និងរៀបខឿនចិញ្ចើមផ្លូវសងខាង និងដាំដើមឈើ។

-តម្លើងភ្លើងស្តុបចរាចរចំនួន ៤កន្លែង លាបគំនូសចរាចរ និងតម្លើងស្លាកសញ្ញាចរាចរ ៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024