ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥

កាក់មាសបុរាណតំលៃប្រមាណ ៦៦ម៉ឺនដុល្លារអាមេរិក ត្រូវបានរកឃើញនៅក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៉ី  

១៨ មេសា ២០២៥ | កម្សាន្ដ

 

ប៉ូលីស និងអង្គភាពសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ី បានរកឃើញបណ្តុំកាក់មាសបុរាណ នៅលើទីផ្សារលក់វត្ថុបុរាណមួយក្នុងទីក្រុងម៉ូស្គូ ដែលមានតម្លៃ ៦០ម៉ឺនអឺរ៉ូ ឬប្រមាណ ៦៦ម៉ឺនដុល្លារអាមេរិក ។

 


បន្ទាប់ពីការស្រាវជា្រវដោយអ្នកជំនាញផ្នែកប្រវត្តិសាស្ត្រនៃមន្ទីរប្រវត្តិសាស្ត្ររដ្ឋរុស្ស៊ីសហការដោយក្រុមប៉ូលីសអន្តរជាតិ អ៊ីនធឺប៉ូល Interpol បានបញ្ជាក់ថា កាក់មាសចំនួន ៧៩កាក់ទាំងនេះត្រូវបានលួចចេញពីសារមន្ទីរបុរាណវិទ្យា និងសិល្បៈ សា រ៉េមី ក្នុងទីក្រុង រ៉ាមស៏ ប្រទេសបារាំង។

 


អ្នកនាំពាក្យក្រសួងមហាផ្ទៃរុស្ស៊ី លោកស្រី អីរ៉ីណា វូក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា  កាក់ មាសទាំងនេះជាកាក់បុរាណដ៏កម្រមួយ ដែលជីកបានតាំងពីសតវត្សទី ១ ដល់ទី ៥ នៃគ.ស។  ប៉ូលិសរុស្ស៊ីបាននិយាយថា កាក់មាសបុរាណទាំងនេះគឺមានតម្លៃប្រហែល ៦០ម៉ឺន ៧ពាន់២រយអឺរ៉ូ ដែលស្មើនឹង ៦៦ម៉ឺនដុល្លារអាមេរិក ។

 

 

ឥឡូវនេះ អាជ្ញាធររុស្ស៊ីកំពុងទាក់ទងជាមួយអាជ្ញាធរបារាំង ដើម្បីប្រគល់នូវកាក់ មាសដែលរកឃើញទាំងអស់នេះ យកទៅដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរបុរាណវិទ្យា និងសិល្បៈ សា រ៉េមី ក្នុងទីក្រុង រ៉ាមស៏ ប្រទេសបារាំងវិញ ៕

 

 

 

ប្រែសម្រួល៖ ទូច ម៉ូនីកា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025