ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ក្រុមគណៈប្រតិភូអាមេរិក និងរុស្ស៊ី នឹងជួបពិភាក្សាគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួគីនៅថ្ងៃព្រហស្បតិ៍(២៧កុម្ភៈ) ដើម្បីពិភាក្សាពីវិធីស្តារឡើងវិញពីប្រតិបត្តិការស្ថានបេសកកម្មការទូតរវាងប្រទេសទាំងពីរ។ យោងលោកSergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី។
រដ្ឋាភិបាលទីក្រុងម៉ូស្គូ គ្មានឯកអគ្គរដ្ឋទូតប្រចាំនៅទីក្រុងវ៉ាស៊ីនតោនឡើយ ចាប់តាំងពីឯកអគ្គរដ្ឋទូតមុនគឺលោកAnatoly Antonov បានចាកចេញពីតំណែងកាលពីខែតុលាឆ្នាំមុន។
លោករដ្ឋមន្ត្រីការបរទេសអាមេរិកMarco Rubio បានលើកឡើងថា ក្រុមការងារជាន់ខ្ពស់ នឹងធ្វើការដើម្បីស្តារឡើងវិញនូវបេសកកកម្មការទូតប្រទេសទាំងពីរនៅទីក្រុងវ៉ាស៊ីនតោននិងម៉ូស្គូ ជាផ្នែកនៃកិច្ចចរចារឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
ប្រែសម្រួល៖ណាវ័ន្ត