ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥

លោកDonald Trump៖អ៊ីស្រាអ៊ែលជាអ្នកដែលត្រូវសម្រេចទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់

២៧ កុម្ភៈ ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

លោក Donald Trump ប្រធានាធិបតីអាមេរិកនៅថ្ងៃពុធ(២៦កុម្ភៈ) បាននិយាយថា សេចក្តីសម្រេចទៅលើដំណើរការទៅមុខនៃកិច្ចព្រមព្រៀងបទឈប់បាញ់តំបន់ហ្គាហ្សា ត្រូវអ៊ីស្រាអ៊ែលជាអ្នកសម្រេច។ 
 

ប្រទេសអ៊ីស្រាអ៊ែល កាន់ទុក្ខគ្រួសារដែលបញ្ជាក់ពីភាពរងគ្រោះដែលប្រទេសរបស់ពួកគេ បានទទួលរងពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស់នៅថ្ងៃ៧តុលាឆ្នាំ២០២៣ ខណៈក្រុមសកម្មប្រយុទ្ធប៉ាលេស្ទីនឯកភាពបញ្ជូនសាកសពចំណាប់ខ្មាំងចុងក្រោយដែលមានកំណត់នៅក្នុងដំណាក់កាលទី១នៃកិច្ចព្រមព្រៀងបទឈប់បាញ់តំបន់ហ្គាហ្សា។ 

 

ក្រុមហាម៉ាស់ បានលើកឡើងថា សាកសពចំណាប់ខ្មាំងអ៊ីស្រាអ៊ែល៤រូបមាន Tsachi Idan, Itzhak Elgarat, Ohad Yahalomi និង Shlomo Mantzur  នឹងត្រូវបញ្ជូនទៅអ៊ីស្រាអ៊ែលនៅយប់ថ្ងៃពុធ។ ជាមួយគ្នា ក្រុមហាម៉ាស់ បានបន្ថែមថា មន្ទីរពេទ្យមួយកន្លែងនៅតំបន់ហ្គាហ្សា ត្រៀមទទួលអ្នកទោសប៉ាលេស្ទីនដែលនឹងត្រូវដោះលែងមកវិញជាការដោះដូរ។ 

 

ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Benjamin Netanyahu បានលើកឡើងថា កិច្ចព្រមព្រៀង បានសម្រេចប្រគល់សាកសពចំណាប់ខ្មាំង៤រូប ប៉ុន្តែមិនប្រាប់ឈ្មោះពួកគេឡើយ។ 
 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025