ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
សមាជិកក្រុមចម្រៀង BLACKPINK Jennie បានចេញបទថ្មីមានចំណងជើងថា “ExtraL” ដោយសហការជាមួយតារារ៉េបអាមេរិក Doechii។ សមាជិកក្រុមចម្រៀង BLACKPINK Jennie បានចេញបទថ្មីមានចំណងជើងថា “ExtraL” ដែលជាការសហការជាមួយតារារ៉េបអាមេរិក Doechii (ដូឈី)។
“ExtraL” គឺជាបទចម្រៀង pre-release ទី ៣ សម្រាប់អាល់ប៊ុមទោលដំបូងពេញលេញរបស់ Jennie មានចំណងជើងថា “Ruby” និងជាស្នាដៃផលិតដោយអ្នកនិពន្ធអាមេរិក Dem Jointz (ដេម ជាន់ស៍) ដែលធ្លាប់និពន្ធបទចម្រៀងឱ្យតារាល្បីៗពិភពលោកជាច្រើនមកហើយរួមមាន Rihanna, Janet Jackson, Kanye West, aespa, EXO និង NCT ។
Doechii គឺជាតារារ៉េបស្រីដែលកំពុងមានឈ្មោះបោះសំឡេងមួយរូបដែរនៅអាមេរិកដោយថ្មីៗនេះនាងទើបតែបានឈ្នះពានរង្វាន់ Grammy សម្រាប់អាល់ប៊ុម mixtape របស់នាងមានចំណងជើងថា “Alligator Bites Never Heal”ក្រៅពីការសហការជាមួយ Doechii បទចម្រៀងថ្មីទាំង ១៥ បទ ពីអាល់ប៊ុមថ្មីរបស់តារាស្រីវ័យ ២៩ ឆ្នាំ Jennie ដែលត្រៀមចេញផ្សាយផ្លូវការនៅថ្ងៃទី៧ ខែមីនាខាងមុខនេះ ក៏មានការចូលរួមពីសិល្បករអន្តរជាតិជាច្រើនទៀតរួមមាន Childish Gambino, Dua Lipa, FKJ, Kali Uchis និង Dominic Fike ។
គួររំឭកថា Jennie Kim បានចុះកិច្ចសន្យាការងារចម្រៀងទោលជាមួយក្រុមហ៊ុនអាមេរិក Columbia Records ក្នុងខែកញ្ញា ឆ្នាំ ២០២៤ និងបានបង្កើតទីភ្នាក់ងារផ្ទាល់ខ្លួនរបស់នាងឈ្មោះ OA Entertainment នៅខែធ្នូ ឆ្នាំ ២០២៣។
បន្ទាប់ពីចេញអាល់ប៊ុមទោលនេះ នៅថ្ងៃទី៥ ខែកក្កដា ខាងមុខ Jennie និងសមាជិក ៣រូបទៀតរបស់ BLACKPINK រួមមាន Jisoo, Rose និង Lisa នឹងត្រលប់មករួមការងារជាមួយគ្នាឡើងវិញសម្រាប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក “The BLACKPINK 2025 World Tour” ដោយចាប់ផ្ដើមពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ៕
ប្រែសម្រួល៖ វ៉ាន់ថន