ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
សមយុទ្ធយោធាដែលប្រារព្ធធ្វើឡើងមានរយៈពេលយូរបំផុត និងធំបំផុតមួយក្នុងចំណោមសមយុទ្ធយោធានៅតំបន់អាស៊ាន បានចាប់ផ្តើមនៅថ្ងៃអង្គារ(២៥កុម្ភៈ) នៅតំបន់ភាគឦសានប្រទេសថៃ។
យោធាច្រើនជាង៨០០០នាក់ មកពី៣០ប្រទេស រួមមានទ័ពអាមេរិក៣២០០នាក់ កំពុងចូលរួមនៅក្នុងសមយុទ្ធយោធាពស់វែកមាស(Cobra Gold)។ យោងសេចក្តីថ្លែងការណ៍ផ្លូវការ។
សមយុទ្ធនៅឆ្នាំនេះ រួមមានការហ្វឹកហ្វឺនបញ្ជាការ និងការហ្វឹកហ្វឺនការគ្រប់គ្រង, ជំនួយមនុស្សធម៌ និងការហ្វឹកហ្វឺននៅទីវាល ,ការការពារតាមអ៊ីនធើណែត, ប្រតិបត្តិការអាកាស និងយុទ្ធសាស្ត្រប្រឆាំងដ្រូន,ឆ្លុះបញ្ចាំងពីការវិវត្ដន៍ធម្មជាតិនៃសង្គ្រាមសម័យទំនើប។
សមយុទ្ធពស់វែកមាសនៅឆ្នាំ២០២៥នេះជាសមយុទ្ធលើកទី៤៤ ធ្វើរហូតដល់ថ្ងៃ៧មីនា។
ប្រែសម្រួល៖ណាវ័ន្ត