ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥

រដ្ឋមន្ត្រីការបរទេសថៃជួបជាមួយមេដឹកនាំវៀតណាមនៅទីក្រុងហាណូយ

២៥ កុម្ភៈ ២០២៥ | ព័ត៌មានអន្តរជាតិ

 

លោក Maris Sangiampongsa រដ្ឋមន្ត្រីការបរទេសថៃ បានជួបជាមួយលោកPham Minh Chinhនាយករដ្ឋមន្ត្រីវៀតណាម នៅទីក្រុងហាណូយ នៅថ្ងៃច័ន្ទ(២៤កុម្ភៈ) ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធិក្នុងវិស័យពាណិជ្ជកម្ម,វិនិយោគ,ទេសចរណ៍,រួមនិងការបង្ក្រាបនាពេលថ្មីៗនេះរបស់ប្រទេសថៃទៅលើឧក្រិដ្ឋកម្មឆ្លងដែនជាមួយ ប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា។ 

 

នៅក្នុងក្របខណ្ឌអាស៊ាន, ប្រទេសថៃគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសថៃ ដែលមានទឹកប្រាក់ច្រើនជាង២០,២ពាន់លានដុល្លារអាមេរិកក្នុងពាណិជ្ជកម្មទៅវិញទៅមក។ យោងទិន្នន័យពីរដ្ឋាភិបាលវៀតណាម។ 

 

អ្នកវិនិយោគថៃ ស្ថិតនៅលំដាប់ទី៩ ក្នុងបញ្ជីវិនិយោគផ្ទាល់ពីបរទេសរបស់ប្រទេសវៀតណាមក្នុងទឹកប្រាក់១៤,១ពាន់លានដុល្លារអាមេរិកនៅក្នុងគម្រោងជាច្រើនដែលកំពុងដំណើរការ៧៣៨គម្រោង។

 

ក្នុងអំឡុងពេលទស្សនកិច្ច លោក Sangiampongsa រដ្ឋមន្ត្រីការបរទេសថៃ ក៏បានជួបជាមួយសមភាគីវៀតណាមលោកBui Thanh Son ផងដែរ។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025