ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥

អង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំទៅលើវិបត្តិអ៊ុយក្រែន

២៤ កុម្ភៈ ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

មហាសន្និបាតអង្គការសហប្រជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកសម័យប្រជុំដើម្បីពិភាក្សាពីវិបត្តិអ៊ុយក្រែននៅថ្ងៃច័ន្ទ ដែលជាថ្ងៃខួប៣ឆ្នាំនៃការប៉ះទង្គិចរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។ 

 

មហាសន្និបាតអង្គការសហប្រជាជាតិដែលមានប្រទេសជាសមាជិក១៩៣ប្រទេស នឹងចាប់ផ្តើមឡើងវិញនូវសម័យប្រជុំពិសេសបន្ទាន់របស់ខ្លួនលើកទី១១ នៅម៉ោង(១០និង០០នាទីម៉ោងក្នុងតំបន់) ដើម្បីបោះឆ្នោតទៅលើពង្រាងសេចក្តីសម្រេចចំនួន២ពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែន។  

 

មហាសន្និបាតអង្គការសហប្រជាជាតិនឹងបោះឆ្នោតសម្រាប់ពង្រាងសេចក្តីសម្រេចដាក់បញ្ជូនទៅដោយសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប។ នេះបើតាមការឱ្យដឹងពីរដ្ឋមន្ត្រីការបរទេសប្រទេសហុងគ្រីលោក Péter Szijjártó។ លោក បន្តថា ហុងគ្រីនឹងគាំទ្រសេចក្តីសម្រេចអាមេរិកស្តីពីប្រទេសអ៊ុយក្រែន។ 


មិនមានដំណឹងលម្អិតទៅលើសេចក្តីសម្រេចរបស់សហភាពអ៊ឺរ៉ុបឡើយ។ 

 

ស្របគ្នា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានប្រទេសជាសមាជិក១៥ប្រទេសបានកំណត់យកម៉ោង(១៥និង៣០នាទីម៉ោងក្នុងតំបន់នៅថ្ងៃតែ១) ដើម្បីពិភាក្សាពីវិបត្តិអ៊ុយក្រែន។ 

 

បន្ថែមលើនេះ ក្រុមប្រឹក្សាសហភាពអ៊ឺរ៉ុប នឹងបើកកិច្ចប្រជុំកំពូលបន្ទាន់មួយនៅថ្ងៃ៦មីនា ស្តីពី ជំហានបន្ទាប់សម្រាប់សន្តិសុខសហភាពអ៊ឺរ៉ុបនិងអ៊ុយក្រែន។ យោងលោកAntónio Costa ប្រធានក្រុមប្រឹក្សាសហភាពអ៊ឺរ៉ុប។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025