ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥

 តុប វិសាល ចាយពេល៤ឆ្នាំបន្តការសិក្សានៅក្រៅប្រទេសមុននឹងចូលសិល្បៈវិញ 

២១ កុម្ភៈ ២០២៥ | កម្សាន្ដ

 

ជាមួយនឹងការប្តេជ្ញាចិត្តកសាងកេរ្តិ័៍ឈ្មោះក្នុងវិស័យសិល្បៈឱ្យល្បីល្បាញឡើងវិញ បុរសសង្ហា តុប វិសាល ក៏បានចែករំលែកនូវបទពិសោធខ្លួនដែលបានសិក្សានៅប្រទេស ជប៉ុន រយៈពេល៤ឆ្នាំ ។

 

 

គ្រាន់តែបើកឆាកដើមឆ្នាំ២០២៥នេះតារាសម្តែង តុប វិសាល បានបង្ហាញមុខនៅក្នុងភាពយន្តខ្នាតធំចំនួន២រឿងជាប់ៗគ្នាទៅហើយ លោករំពឹងថា ការវិលត្រឡប់របស់លោកជាថ្មីម្តងទៀតក្នុងវិស័យសម្តែងអាចនឹងល្បីល្បាញឡើងវិញ ក្រោយលោកបានចាយពេល៤ឆ្នាំទៅបន្តការសិក្សានៅប្រទេស ជប៉ុន ។ 

 

 

តារាសម្តែងរូបនេះ កំពុងមមាញឹកនៅក្នុងការថតភាពយន្ត បន្ទាប់ពីមានវត្តមាននៅក្នុងរឿង « រង់ចាំ » មកកេរ្តិ័ឈ្មោះរបស់លោកកាន់តែល្បីរន្ទឺឡើង និងមានផលិតកម្មជាច្រើនហៅលោកថតរឿងជាបន្តបន្ទាប់ ។លោក តុប វិសាល បានប្រាប់ថា នៅក្នុងឆ្នាំ២០២៥នេះលោកទទួលថតរឿងច្រើនទាំងរឿងដុំ និងរឿងភាគ លោកនៅតែស្រឡាញ់អាជីពសម្តែង ទោះបីជាស្ថិតក្នុងតំណែងជាតួអង្គបែបណាក្តី លោករីករាយនឹងទទួលថត អ្វីដែលសំខាន់គឺលោកចង់ឱ្យកេរ្តិ័ឈ្មោះល្បីល្បាញដូចកាលមុនលោកសម្រាប់ពីសិល្បៈ ។ 

 

 

លោក ធ្លាប់ជាតារាសម្តែងល្បីឈ្មោះមួយរូបកាលពីប៉ុន្មានឆ្នាំមុន តែដោយសារលោកត្រូវបន្តការសិក្សានៅប្រទេស ជប៉ុន រយៈពេល៤ឆ្នាំលោកក៏បានផ្អាកពីអាជីពនេះ តែទោះជាយ៉ាងណាពេលនេះលោកបានវិលត្រឡប់មកវិស័យចាស់វិញហើយ ហើយក៏បានពង្រើកនូវចំណេះជំនាញដែលខ្លួនមានទៅបំពេញការងារផ្សេងៗដែលខ្លួនឯស្រឡាញ់ ។ 

 


ថ្វីដ្បិតតែប្រកាសចូលសិល្បៈឡើងវិញទាំងស្រុងលោក តុប វិសាល ក៏មិនបានពឹងពាក់ទាំងស្រុងលើការងារសិល្បៈដែរ បច្ចុប្បន្នលោកមានមុខជំនួញជាច្រើនក្នុងដៃ ។ លោកប្រឹងប្រែងរកប្រាក់ឱ្យបានច្រើនដើម្បីឱ្យជីវិតត្រៀមសាងគ្រួសារតូចមួយសម្រាប់ជីវិត  ៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក   

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025