ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ក្រោយបាត់មុខពីសិល្បៈជាង១៥ឆ្នាំតារាសម្តែង សុំាង ភស្តា នឹងធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ឡើងវិញបន្ទាប់ពីមានវត្តមាននៅក្នុងភាពយន្តភ័យរន្ធត់ « កែវភ្នែកនាង » ។ ក្រោយពីបាត់មុខជាង ១៥ឆ្នាំតារាសម្ដែង ស៊ាំង ភស្ដា បានត្រឡប់មកកាន់វិថីសិល្បៈជាថ្មីជាមួយស្នាដៃថ្មីរឿង”កែវភ្នែកនាង”។
« កែវភ្នែកនាង » ជាភាពយន្តភ័យរន្ធត់ស្នាដៃថ្មីរបស់ផលិតកម្ម Tiny កំពុងដាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត ដែលប្រជុំទៅដោយតារាសម្តែងល្បីៗជាច្រើនរូប។ ជាពិសេសវត្តមានតារាសម្តែង សុំាង ភស្តា ដែលបានបាត់មុខពីសិល្បៈជាង១៥ ឆ្នាំក៏នឹងធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រផងដែរ ។
កាលពីថ្ងៃទី ១៩ខែ កុម្ភះកន្លងមកនេះផលិតកម្ម Tiny បានរៀបចំពិធីសម្ពោធបញ្ចាំងរឿង « កែវភ្នែកនាង » ជាផ្លូវការនៅរោងភាពយន្ត Legend អូឡាំព្យ៉ា ដោយមានការចូលរួមជាច្រើនពីសំណាក់អ្នកគាំនិងសិល្បករសិល្បការិនីជាច្រើន ។ តួអង្គសំខាន់ៗនៅក្នុងរឿង « កែវភ្នែកនាង » រួមមានអ្នកនាង សុំាង ភស្តា កញ្ញា ហុង ច័ន្ទសុវល័ក្ខ , កែវ ស្រីណាក់ កុមាររី កែវ ហ្សាណា លោក ហេង ប៊ុនលាភ និងលោក ទេព រិនដារ៉ូ ជាដើម ...។
ទាំងអ្នកនិពន្ធនិងដឹកនាំរឿង « កែវភ្នែកនាង » បានឱ្យដឹងថា រឿង « កែវភ្នែកនាង » គឺដកស្រង់ចេញពីប្រលោមលោកទំរាំតែផលិតជាភាពយន្តបានគឺជួបនូវការលំបាកជាច្រើន បើទោះបើជាស្នាដៃនេះជាស្នាដៃថ្មីពួកគេ តែពួកគេរំពឹងថា នឹងមានអ្នកចូលរួមទស្សនាច្រើន ។ អ្នកនាង សុំាង ភស្តា ដែលជាតួអង្គសំខាន់នៅក្នុងរឿង « កែវភ្នែកនាង » បានឱ្យដឹងថា សម្រាប់ការចូលរួមសម្តែងនៅក្នុងរឿងនេះ គឺបានធ្វើឱ្យនាងទទួលបាននូវបទពិសោធថ្មីជាច្រើនដែលមិនធ្លាប់មាន បន្ទាប់ពីនាងបានផ្អាកក្នុងវិស័យនេះអស់ពេលជាង១៥ឆ្នាំ ។
គួរបញ្ជាក់ផងដែរថា រឿង « កែវភ្នែកនាង » បានផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុតរបស់ផលិតកម្ម Tiny និងបានចំណាយពេលវេលាយូរជារឿងផ្សេងៗ ដោយសារតែអ្នកដឹកនាំរឿងចង់បានភាពយន្តមួយដែលមានគុណភាពនិងស្តង់ដារ ។ ។ រឿងនេះនិពន្ធឡើងដោយលោក ធឿន វុទ្ធី និងដឹកនាំរឿងដោយ អ្នកនាង ប៊ុន ចន្រ្ទា ។
អ្នកទស្សនាជាច្រើនដែលបានចូលរួមទស្សនាដំបូងម្នាក់ៗបានលាន់មាត់សរសើរមិនដាច់ពីមាត់ថា ភាពយន្តភ័យរន្ធត់រឿង « កែវភ្នែកនាង » ពិតជាល្អមើល ពីព្រោះមានឈុតឆាភ័យរន្ធត់ និងសាហាវៗជាច្រើនដែលគ្រប់គ្នាគួរតែមកទស្សនា ក្នុងនោះក៏មានបង្កប់ឈុតឆាកអប់រំផងដែរ ។ រឿង « កែវភ្នែកនាង » ចាប់ផ្តើមដាក់បញ្ចាំងចាប់ពីថ្ងៃទី ២០ ខែ កុម្ភះ នេះតទៅនៅគ្រប់រោងភាពយន្ត ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច