ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ស្ថិតក្នុងវ័យ៦៨ឆ្នាំតារាសម្តែងជើងចាស់លោក គង់ សុភី មិនទទួលថតរឿងដូចពេលមុនទេ ព្រោះតែកត្តាសុខភាព និងការងារមួយចំនួន តែយ៉ាងណាលោកនៅតែស្រលាញ់អាជីពនេះចង់បន្តសម្ដែងតទៅទៀត។
តារាសម្តែងជើងចាស់លោក គង់ សុភី ដែលត្រូវជាប្អូនរបស់លោក គង់ សំអឿន បានរៀបរាប់ពីជីវិតរបស់លោកក្នុងវ័យ៦៨ឆ្នាំនេះថា លោកនៅតែស្រឡាញ់សិល្បៈ និងចង់បន្តអាជីពនេះតទៅមុខទៀត បើទោះបីជាលោកគ្មានអ្នកបន្តវេណពីខ្លួនក្តី ។
លោក គង់សុភី នៅតែទទួលបានការចាប់អារម្មណ៍ពីមហាជន និងអ្នកដឹកនាំរឿង អញ្ជើញលោកថតជាបន្តបន្ទាប់ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះលោកមិនទទួលថតរឿងដូចពេលមុនៗទេ ។
ជួបជាមួយតារាជើងចាស់រូបនេះ កាលពីពេលថ្មីៗនេះលោបានរៀបរាប់ថា ថ្វីដ្បិតតែពេលនេះលោកមានវ័យច្រើន តែក្តីស្រឡាញ់ចំពោះវិស័យសិល្បៈនៅតែមាន គ្រាន់តែឱ្យថតរឿងច្រើនគឺមុនគឺលោកមិនមានពេលទេ ព្រោះចង់ទុកឱកាសឱ្យក្មេងៗជំនាន់ក្រោយ ។
លោក គង់ សុភី មានឈ្មោះល្បីល្បាញតាំងពីជំនាន់ទស្សវត្ស៧០មកម្ល៉េះតាំងពីលោកនៅក្មេងៗ ប៉ុន្តែអ្វីដែលគួរឱ្យលោកស្តាយលោកគ្មានអ្នកបន្តវេណខាងសិល្បៈនេះឡើង ។ បច្ចុប្បន្ន លោក គង់ សុភី មានកូន៥នាក់ ស្រី៣នាក់ និងកូនប្រុស២នាក់ បច្ចុប្បន្នលោកមានចៅចំនួន៦នាក់ ហើយកូន២នាក់កំពុងរស់នៅប្រទេស កាណាដា ។
ជារៀងរាល់ឆ្នាំលោកតែងតែឡើងទៅ កាណាដា ដើម្បីជួបជុំគ្រួសារ កូនៗរបស់លោកចង់ឱ្យលោករស់នៅទីនោះដែរ ប៉ុន្តែលោកមិនព្រមដោយសារតែក្តីស្រឡាញ់ស្រុកកំណើតផង និងក្តីស្រឡាញ់ក្នុងក្នុងវិស័យសិល្បៈផង ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ អ៊ិន អាត និង ហ្វេសប៊ុក