ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥

OG Golden សម្រក់ទឹកភ្នែកឧទ្ទិសកុសលបុណ្យការឈ្នះពាន Rapper Fighter រដូវកាលដំបូងទៅ Coach RuthKo 

០៣ កុម្ភៈ ២០២៥ | កម្សាន្ដ

 

បើទោះបីជា Coach RuthKo មិនមានវត្តមានជំរុញលើកនៅទិឹកចិត្តក្នុងថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រក៏ដោយ ក៏កូនពូជរបស់លោក គឺ OG Golden អាចក្លាយជាម្ចាស់ជយលាភីដំបូងគេបង្អស់នៃកម្មវិធី RAPPER FIGHTER បានដែរ។

 

 

 

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំ Rapper Fighter ត្រូវបានបញ្ចប់ទៅដោយជោគជ័យជាទីបំផុត កាលពីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ យប់មិញនេះ ដោយមហាជនបាននាំគ្នាមកចូលរួមទស្សនា និងគាំទ្របេក្ខជនដែលខ្លួនពេញចិត្តយ៉ាងភ្លូកទឹកភ្លូកដី នៅបរិវេនដឹ ព្រេមៀ សេនធ័រ សែនសុខ។ 

 

 

 

ឆ្លងកាត់ការប្រកួតបញ្ចេញសមត្ថភាពយ៉ាងកក្រើក ទីបំផុតយើងក៏បានរកឃើញម្ចាស់ជយលាភីគេបង្អស់នៃកម្មវិធី RAPPER FIGHTER គឺបានទៅលើ OG Golden ជាកូនក្រុមរបស់ Coach RuthKo។ 

 

 

 

ទោះបីពេលនេះលោកមិននៅក្បែរខ្លួន ក៏ OG Golden ធ្វើឱ្យ RuthKo មានមោទនភាពពីចម្ងាយ ដែលកូនពូជរូបនេះអាចដណ្តើមបានជយលាភីខ្សែកបណ្តោង RAPPER FIGHTER ជាមួយនឹងទឹកប្រាក់ ៦០លានរៀល សម្រាប់រដូវកាលទី១ នៃប្រឡងចម្រៀងរ៉េបដ៏ធំ Rapper Fighter។OG Golden រំភើបរកអ្វីថ្លែងពុំបានឡើយ ក្រោយក្លាយជាម្ចាស់ជយលាភីដំបូងគេបង្អស់របស់ RAPPER FIGHTER។ 

 

 

ក្រោយឈ្នះជយលាភីខ្សែកបណ្តោង RAPPER FIGHTER ជាមួយនឹងទឹកប្រាក់ ៦០លានរៀលពីការប្រឡងចម្រៀងរ៉េបដ៏ធំនេះ OG Golden ប្តេជ្ញាបន្តពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍តន្ត្រីចម្រៀងរ៉េបឱ្យកាន់តែរីកចម្រើនទៅមុខ ក៏នឹងបន្តបង្កើតស្នាដៃថ្មីៗសម្រាប់បម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន ពុកម៉ែបងប្អូនឱ្យស័ក្កសមការស្រលាញ់ចូលចិត្ត និងការជំរុញរបស់អ្នកគ្រប់គ្នារហូតលោកអាចក្លាយជា ម្ចាស់ជយលាភី RAPPER FIGHTER រដូវកាលទី១។

 

 

សូមជម្រាបផងដែរថា ក្រៅពីពានរង្វាន់ខ្សែកបណ្តោង RAPPER FIGHTER និងទឹកប្រាក់ ៦០លានរៀល OG Golden ក៏ទទួលបានកុងត្រាការងារពីភីអិនអិន រួមជាមួយការងារ Concert ជាច្រើនពីដៃគូររបស់យើងដូចជា ស្រាបៀរ GANZBERG ភេសជ្ជៈ IDOL ភេសជ្ជៈ BOOSTRONG និងទឹកផ្លែឈើ Freshy ផងដែរ។

 

 

ជាមួយគ្នានោះ អាវយឺត និងដបទឹក Limited Edition Premium ជាអនុស្សាវរីយ៍នៃកម្មវិធី RAPPER FIGHTER ក៏ត្រូវបានមហាជនជាវទិញយ៉ាងច្រើនផងដែរ ដោយថវិកាដែលប្រមូលបាននឹងត្រូវបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញទាំងស្រុង។ យើងធ្វើអំពើល្អ និងកិច្ចការមនុស្សធម៌ រួមគ្នា! BE REAL, BE RAPPER FIGHTER!!!

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025