ថ្ងៃច័ន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤

ធន់ វិស្នុ ក្លាយជាជើងឯកម៉ារ៉ាតុនគីឡូ៤៨ ក្រោយឈ្នះ ឡុង អាឆើត

២៥ សីហា ២០២០ | កីឡា

ឆ្លងកាត់ទាំងពីរប្រកួតពេញ៦ទឹក ធន់ វិស្នុ អាចសម្រេចក្ដីស្រមៃរបស់ខ្លួនដោយគ្រងពានម៉ារ៉ាតុនអធិរាជគុនខ្មែរ ISI PALM-ISI PIPE គីឡូ៤៨ និងប្រាក់២លាន៦សែន រៀល ក្រោយយកឈ្នះ ប៊ន ពន្លិក ក្នុងការប្រកួតទី១ និងបន្តឈ្នះ ឡុង អាឆើត នៅវគ្គផ្ដាច់ព្រ័ត្រ។

 


មុនក្លាយជាជើងឯករងកីឡាករមកពីក្លិប ខ្លារខិនមានរិទ្ធ ឡុង អាឆើត បានបញ្ចប់ក្ដីស្រមៃរបស់ ឯម កាកា នៅការប្រកួតដំបូង តែបានបរាជ័យក្រោមថ្វីដៃ ធន់ វិស្នុ ដោយពិន្ទុមិនឯកច្ឆន្ទ ៣ទល់២ នៅវគ្គចុងក្រោយ។

នៅក្នុងកម្មវិធីអធិរាជគុនខ្មែរ ISI PALM - ISI PIPE តែមួយកីឡាករ ពេជ្រ ម្មេសខ្មាំង បានខកចិត្តបន្ទាប់ពីចាញ់សិស្សប្អូន អេលីត ឡុងឡី រីឯជំនួបសងសឹកដ៏កក្រើក ឈុត សេីវ៉ាន់ថង នៅតែពុំអាចស្ដារជ័យជំនះវិញបានក្រោយចាញ់ ម្ចាស់ខ្សែក្រវាត់មាសរដូវកាលទី២ អេលីត ចំរើន ដោយពិន្ទុមិនឯកច្ឆន្ទ ៤ទល់១។

 

 

សូមជម្រាបជូនថា ការប្រកួតម៉ារ៉ាតុនសប្ដាហ៍ទី៨ ជើងខ្លាំង៤រូបទម្ងន់៥៧គីឡូក្រាម នឹងចូលខ្លួនមកប្រជែងគ្នាដណ្ដើមពាន និងប្រាក់រង្វាន់ ២លាន៦សែនរៀល រួមមាន អេ អាំម៉ារិន, សូដា លីម៉ូ, លន់ សៀកឡេង និង តុប ហេង នាក់ទាំងបួនត្រូវប៉ះគ្នា នាថ្ងៃអាទិត្យចុងក្រោយនៃខែសីហានេះ៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024