ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥

អាកាសធាតុត្រជាក់ខ្លាំងមិនធ្លាប់មានក្នុងពេល៤០ឆ្នាំកម្មវិធីកាន់តំណែងរបស់លោកTrump ត្រូវធ្វើឡើងនៅក្នុងវិមានកាពីតូល

 

 

កម្មវិធីស្បថសច្ចាប្រណិធានចូលកាន់តំណែងរបស់លោក Donald Trump ប្រធានាធិបតីជាប់ឆ្នោតអាមេរិក នឹងធ្វើឡើងនៅខាងក្នុងវិមានកាពីតូលនៅថ្ងៃច័ន្ទ ជាជាងនៅបរិមាណខាងក្រៅ ដោយសារអាកាសធាតុត្រជាក់ខ្លាំងជាលើកដំបូងមិនធ្លាប់មានក្នុងពេល៤០ឆ្នាំដែលធ្វើឱ្យកម្មវិធីត្រូវធ្វើឡើងនៅបរិវេណខាងក្នុងអាគារវិញ។ 

 

នៅលើបណ្តាញទំនាក់ទំនងTruth Social  លោកTrump នៅថ្ងៃសុក្រ បានលើកឡើងថា អាកាសធាតុត្រជាក់ខ្លាំង ។ខ្ញុំមិនចង់ឃើញប្រជាជនរងគ្រោះ ​ឬរងរបួស។ 

 

តាមការព្យាករណ៍អាកាសធាតុនៅទីក្រុងវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក នៅថ្ងៃច័ន្ទ អាកាសធាតុចុះត្រជាក់ពេលលោកTrump ស្បថចូលកាន់តំណែង ចុះត្រជាក់មកត្រឹមប្រហែលដក៧អង្សាសេរ ប៉ុន្តែអាចនឹងត្រជាក់ខ្លាំងដោយសារខ្យល់។ 

 

នាពេលកន្លងទៅ ពិធីស្បថចូលកាន់តំណែងក៏បានធ្វើឡើងនៅបរិវេណខាងក្នុងអាគារផងដែរ ដោយសារអាកាសធាតុត្រជាក់ខ្លាំងនៅឆ្នាំ១៩៨៥ អំឡុងពេលប្រធានាធិបតីRonald Reagan អ្នកនយោបាយគណបក្សសាធារណៈរដ្ឋស្បថចូលកាន់តំណែងអណត្តិទី២ អាកាសធាតុត្រជាក់ខ្លាំងនៅចន្លោះដក១០ទៅដក២០អង្សារហ្វារិនហៃ(ឬស្មើនិងដក២៣ ទៅដក២៩អង្សាសេរ)។ 
 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025