ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤

បារាំងស្វាគមន៍ការដួលរលំរបបលោក Assad និងអំពាវនាវសន្តិភាពនៅស៊ីរី

 

 

លោក Emmanuel Macron ប្រធានាធិបតីបារាំងនៅថ្ងៃអាទិត្យ(៨ធ្នូ) បានស្វាគមន៍ដំណឹងនៃការដួលរលំទៅ នៃរបបដឹកនាំរបស់លោកប្រធានាធិបតីស៊ីរី Bashar alAssad  និងលើកឡើងថា ប្រទេសបារាំង នឹងនៅតែប្តេជ្ញាចិត្តចំពោះសន្តិសុខសម្រាប់គ្រប់គ្នាទាំងអស់នៅតំបន់មជ្ឈិមបូព៌ា។

 

លោកMacron តាមរយៈបណ្តាញទំនាក់ទំនងសង្គមអនឡាញ X បានផ្សាយថា «រដ្ឋដ៏ព្រៃផ្សៃ បានដួលរលំទៅ។ នៅទីបំផុត,ខ្ញុំសូមគោរពចំពោះប្រជាជនស៊ីរី,ចំពោះភាពក្លាហានរបស់ពួកគេ, ចំពោះភាពអត់ធ្មត់របស់ពួកគេ។ នៅក្នុងគ្រានៃភាពមិនប្រាកដប្រជានេះ,ខ្ញុំសូមជូនពរឱ្យពួកគេមានសន្តិភាព, សេរីភាព, និងការរួបរួម»។

 

ក្រសួងការបរទេសបារាំង ក៏បានស្វាគមន៍ចំពោះដំណឹងនៃការដួលរលំទៅនៃរបបរបស់លោកAssad និងបានអំពាវនាវឱ្យការប្រយុទ្ធគ្នាបានបញ្ចប់ រួមនិងការផ្ទេរអំណាចដោយសន្តិភាពនៅក្នុងប្រទេស។ 

 

សេចក្តីថ្លែងការណ៍ក្រសួងការបរទេសបារាំងបានលើកឡើងដូច្នេះ «ឥឡូវនេះ គឺជាពេលវេលាសម្រាប់ការរួបរួមនៅក្នុងប្រទេសស៊ីរី»។

 

 

 

 ប្រែសម្រួល៖ណាវ័ន្ត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024