ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤

លោកAssad នៅទីក្រុងម៉ូស្គូក្រោយចាកចេញពីប្រទេសស៊ីរី

 

 

លោក Bashar al - Assad  អតីតប្រធានាធិបតីប្រទេសស៊ីរី កំពុងស្ថិតនៅក្នុងទីក្រុងមូស្គូជាមួយគ្រួសាររបស់លោក ក្រោយពីប្រទេសរុស្ស៊ីផ្តល់សិទ្ធិជ្រកកោនឱ្យពួកគេ ដោយហេតុផលមនុស៌្សធម៌។ យោងប្រភពពីវិមានក្រឹមឡាំងប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីនៅថ្ងៃអាទិត្យ។

 

ក្រសួងការបរទេសរុស្ស៊ី ឱ្យដឹងនៅមុននេះថា លោកAssad បានចាកចេញពីប្រទេសស៊ីរី  ហើយបានផ្តល់បញ្ជាឱ្យមានការផ្ទេរអំណាចដោយសន្តិវិធី បន្ទាប់ពីក្រុមឧទ្ទាម ដែលវាយចូលគ្រប់គ្រងទីក្រុងដាម៉ាស់ លែងទប់ទល់់បានតទៅទៀត ឈានទៅដល់ការបញ្ចប់ការកាន់អំណាចរយៈពេលជិត៦ទសវត្សរ៍របស់គ្រួសារលោកAssad។

 

សារព័ត៌មានរុស្ស៊ីInterfax បានដកស្រង់ប្រភពពីវិមានគ្រីមឡាំង ឱ្យដឹងដូច្នេះថា «ប្រធានាធិបតីស៊ីរី លោក Assad  និងសមាជិកក្រុមគ្រួសាររបស់លោក បានមកដល់ទីក្រុងមូស្គូ។ ប្រទេសរុស្ស៊ី បានផ្តល់សិទ្ធិជ្រកកោនដល់ពួកគេ ក្រោមហេតុផលមនុស៌្សធម៌»។

 

សារព័ត៌មានInterfax,បានដកស្រង់ប្រភពវិមានគ្រីមឡាំងដដែលឱ្យដឹងថា ប្រទេសរុស្ស៊ី គាំទ្រដំណោះស្រាយនយោបាយចំពោះវិបត្តិនៅក្នុងប្រទេសស៊ីរី ។ ចំពោះបញ្ហាប្រទេសស៊ីរីនេះ រដ្ឋាភិបាលរុស្ស៊ី បានគាំទ្រលោកAssad ក្នុងអំឡុងពេលសង្គ្រាមស៊ីវិលដ៏យូរ។

 

សារព័ត៌មានរុស្ស៊ីឱ្យដឹងថា មេដឹកនាំក្រុមប្រឆាំងរបស់ប្រទេសស៊ីរី បានយល់ព្រមធានាសុវត្ថិភាពមូលដ្ឋានយោធារុស្ស៊ី និងស្ថានទូតរុស្ស៊ីប្រចាំនៅស៊ីរី។ ប៉ុន្តែក្រុមអ្នកសរសេរព័ត៌មានសង្គ្រាមរុស្ស៊ីមួយចំនួន បានលើកឡើងថា ស្ថានភាពនៅជុំវិញមូលដ្ឋានយោធា មានភាពតានតឹងខ្លាំងបំផុត។ ប្រភពនេះ មិនបានបញ្ជាក់ថា តើការធានាសន្តិសុខមានរយៈពេលយូរប៉ុណ្ណានោះទេ។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024