ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
រឿងរ៉ាវ Miss Grand International បានស្ងប់ស្ងាត់មួយរយៈ ពេលនេះកញ្ញា ភឹម ស្រីណូ ចេញមុខប្រកាសជាសាធារណៈ មិនចង់ឱ្យមានកម្មវិធី Miss Grand Cambodia នៅលើទឹកដីប្រទេស កម្ពុជា ឡើយ ។
កញ្ញា ភឹម ស្រីណូ ធ្លាប់ជាម្ចាស់មកុដក្នុងកម្មវិធី Miss Grand Cambodia ឆ្នាំ ២០២៣ ប៉ុន្តែនៅពេលដែលមានរឿងរ៉ាវមិនល្អកើតឡើងនៅលើទឹកដីរបស់ខ្លួន ។បវរកញ្ញារូបនេះ មិនចង់ឱ្យមានកម្មវិធីប្រកួត Miss Grand Cambodia កើតឡើងនោះទេ ផ្ទុយទៅវិញនាងចង់ឱ្យបងប្អូនងាកមកគាំទ្រកម្មវិធីរបស់ ខ្មែរ យើង និងកម្មវិធីមួយចំនួនវិញ ។
ពេលនេះកញ្ញា កំពុងថតរឿងដុំខ្នាតធំមួយឱ្យផលិតកម្ម LD ដែលជាស្នាដៃដំបូងរបស់នាងក្នុងវិថីសិល្បៈ ថ្វីដ្បិតតែជារឿងដំបូងតែ ភឹម ស្រីណូ ធ្វើបានយ៉ាងល្អ មិនចាញ់តារាអាជីពឡើយ ។
កញ្ញា ភឹម ស្រីណូ ធ្លាប់ជាម្ចាស់មកុដ Miss Grand Cambodia 2023 ទោះមិនមានឈ្មោះល្បីល្បាញដូចជាម្ចាស់មកុដមួយចំនួន ប៉ុន្តែនាងក៏ជាមនុស្សម្នាក់ដែលស្រឡាញ់ប្រទេសជាតិ នាងមិនចង់ឱ្យមានការប្រកួត Miss Grand កើតឡើងនៅក្នុងទឹកដីរបស់ខ្លួនឡើយ បន្ទាប់ពីប្រទេសជិតខាងបានមើលងាយ និងមិនផ្តល់តម្លៃសម្រាប់ប្រទេសខ្លួននាពេលកន្លងមក ។
កញ្ញា ភឹម ស្រីណូ កំពុងហ្វឹកហាត់បន្ថែមក្នុងអាជីពសម្តែង ដើម្បីទៅថ្ងៃអនាគត ក្លាយទៅជាតារាសម្តែងអាជីពមួយរូបដែលមានឈ្មោះល្បីល្បាញមិនចាញ់មិត្តរួមជំនាន់ ។ ភឹម ស្រីណូ ក៏ត្រៀមនឹងថតរឿងថ្មីជាបន្តបន្ទាប់ទៀត បន្ទាប់ពីមានវត្តមាននៅក្នុងរឿងថ្មីរបស់ផលិតកម្ម LD ។ ទស្សនិកជនជាច្រើនកំពុងត្រៀមរងចាំទស្សនាស្នាដៃដំបូងរបស់ ភឹម ស្រីណូ គ្រប់ៗគ្នា ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច