ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤
ភាពយន្តពីប្រទេសចិនអំពីជំងឺកូវីដ និងស្នេហាភេទដូចគ្នាបានឈ្នះរង្វាន់ធំ ក្នុងកម្មវិធីពានរង្វាន់សេះមាស Golden Horse Awards ដែលត្រូវបានចាត់ទុកជាកម្មវិធីពានរង្វាន់អូស្ការសម្រាប់ភាពយន្តនិយាយភាសាចិន។
ខ្សែភាពយន្តមនោសញ្ចេតនាភ្ជាប់នឹងព្រឹត្តិការណ៍ពិតមានចំណងជើងថា “An Unfinished Film” ដែលនិយាយពីការបិទខ្ទប់ក្នុងជំនាន់ COVID-19 នៅប្រទេសចិន បានឈ្នះពាន “ភាពយន្តល្អបំផុត” និងពាន “អ្នកដឹកនាំរឿងល្អបំផុត” សម្រាប់អ្នកដឹកនាំគឺលោក Lou Ye (ឡូវ យឺ) ក្នុងកម្មវិធី Golden Horse Awards ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់កាលពីពេលថ្មីៗ។
តារាសម្ដែងហុងកុង Chung Suet-ying (ជុង សៀតយីង) បានឈ្នះពានជាតួឯកស្រីឆ្នើមក្នុងការសម្ដែងជាក្មេងស្រីគថ្លង់ក្នុងរឿង “The Way We Talk” ខណៈពានរង្វាន់តួឯកប្រុសឆ្នើមបានលើតារាចិនដីគោក Zhang Zhiyong (ចាង ជឺយ៉ុង) សម្រាប់ការសម្ដែងក្នុងភាពយន្ត “Bel Ami” (បេល អាមិ)។
ក្រៅពីពានរង្វាន់សម្រាប់តួឯកប្រុស ភាពយន្ត “Bel Ami” ដែលជារឿងស្នេហាបុរសនិងបុរសក៏បានឈ្នះពានរង្វាន់ផ្សេងៗទៀតរួមមានពានរង្វាន់រូបភាពល្អបំផុត និងពានរង្វាន់កាត់តល្អបំផុត។
បង្កើតឡើងក្នុងឆ្នាំ ១៩៦២ កម្មវិធីពានរង្វាន់ Golden Horse Awards ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅតៃវ៉ាន់ និងត្រូវបានចាត់ទុកថាជាពានរង្វាន់ដ៏មានកិត្យានុភាពបំផុតនៅក្នុងឧស្សាហកម្មភាពយន្តនិយាយភាសាចិន។
ដោយសារមិនទទួលបានការរឹតត្បិតដោយច្បាប់មាតិកាតឹងរ៉ឹងពីចិនដីគោក ធ្វើឱ្យកម្មវិធីនេះអាចមានភាពយន្តប្រភេទចម្រុះចូលរួមប្រកួត រួមទាំងភាពយន្តដែលត្រូវបានហាមមិនឱ្យចាក់ផ្សាយនៅចិនដីគោកផងដែរ ៕
ប្រែសម្រួល៖ វ៉ាន់ថន