ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
រដ្ឋាភិបាលអាមេរិក បានសម្រេចចោទប្រកាន់ទោសជនជាតិអាហ្គានីស្ថានម្នាក់ពាក់ព័ន្ធនឹងផែនការធ្វើឃាតរបស់ប្រទេសអ៊ឺរ៉ង់ លើ លោកDonald Trump មុនពេលលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។
ក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃសុក្រ បានឱ្យដឹងថា លោកFarhad Shakeri អាយុ៥១ឆ្នាំត្រូវបានចោទប្រកាន់ទោស ពាក់ព័ន្ធនឹងការងាររបស់ជននេះទៅលើការផ្តល់ផែនការធ្វើឃាតលោកTrump។
រដ្ឋាភិបាលអាមេរិកឱ្យដឹងថា លោក Shakeri នៅមិនទាន់បានចាប់ខ្លួននៅឡើយហើយសង្ស័យថាជននេះស្ថិតនៅក្នុងប្រទេសអ៊ឺរ៉ង់។
នៅក្នុងបណ្តឹងព្រហ្មទណ្ឌនៅតុលាការ Manhattan , រដ្ឋអាជ្ញារ បានលើកឡើងថា មន្ត្រីម្នាក់នៅកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបញ្ជាលោក Shakeri នៅខែកញ្ញាឱ្យបង្កើតផែនការដើម្បីឃ្លាំមើល និងសម្លាប់លោក Trump។
រដ្ឋអាជ្ញារអាមេរិក ឱ្យដឹងថា លោកShakeri ជាជនជាតិអាហ្គានីស្ថានមករស់នៅអាមេរិកក្នុងវ័យកុមារភាព។ ប៉ុន្តែត្រូវនិរទេសត្រលប់ទៅវិញ អំឡុងឆ្នាំ២០០៨ ក្រោយជាប់ពន្ធនាគារ១៤ឆ្នាំពាក់ព័ន្ធនឹងការផ្តន្ទាទោសចោរកម្ម។
លោកTrump នៅឆ្នាំនេះរងគ្រោះប៉ុនប៉ងធ្វើឃាត២នាក់ ក្នុងនោះមានករណី ខ្មាន់កាំភ្លើងម្នាក់បានបាញ់់កាំភ្លើងធ្វើឱ្យរបួសស្លឹកត្រចៀកលោកTrump អំឡុងពេលជួបជុំក្រុមអ្នកគាំទ្រនៅរដ្ឋPennsylvania។
ប្រែសម្រួល៖ណាវ័ន្ត