ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

រឿងរ៉ាវអ័ព្ទអួថ្មីៗធ្វើឱ្យ សុភ័ក្រ្ត កុសុម៉ា ស្រក់ទឹកភ្នែកក្នុងថ្ងៃមង្គលការ !

០៤ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

 

ទន្ទឹមនឹងការរៀបចំកម្មវិធីសប្បាយៗក្នុងថ្ងៃមង្គលការរបស់ខ្លួន សុភ័ក្រ្ត កុសុម៉ា បែរជាស្រក់ទឹកភ្នែកនៅពេលដែលរៀបរាប់ពីទំនាក់ទំនងខ្លួននិងស្វាមី ជាពិសេសរឿងរ៉ាវដ៏អ័ព្ទអួត្រូវគេយកមកលេងសើច ។ 

 

 

តារាចម្រៀង សុភ័ក្រ្ត កុសុម៉ា បានស្រក់ទឹកភ្នែកនៅក្នុងថ្ងៃមង្គលការរបស់ខ្លួន បន្ទាប់ពីឃើញមេបាទាំងសងខាងព្រមទាំងមិត្តភក្តិជាច្រើនចូលរួមអបអរសាទរ ។ អ្វីដែលធ្វើឱ្យតារារូបនេះកាន់តែស្រក់ទឹកភ្នែកថែមគឺការនិយាយបែបលេចសើចរបស់អ្នកផលិតកម្មវិធី តាប៊ុយ លើបណ្ដាញសង្គមធ្វើឱ្យនាងរងភាពអាម៉ាសជាខ្លាំង បើទោះជាលោកបានចេញមុខសុំទោសហើយក្ដី។

 

 

មង្គលការតារាចម្រៀង សុភ័ក្រ្ត កុសុម៉ា បានរៀបចំឡើងយ៉ាងធំដុំនៅថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២៤ នេះដោយមានវត្តមានមានមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ស្ថិតក្នុងសម្លៀកបំពាក់កូនក្រមុំពិធីការិនីក្រម៉េចក្រមើមរូបនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់ ជាក់ស្តែងនៅក្នុងពិធីកាត់សក់បង្កក់សេរី សុភ័ក្រ្ត កុសុម៉ា បានស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ខណៈពេលរៀបរាប់ពីទំហំចិត្តដែលគ្រួសារទាំងសងខាងបានព្រៀមព្រៀង និងយល់ព្រមរៀបចំពិធីមង្គលការរបស់នាង និងស្វាមី ។ 

 

 

ជាមួយគ្នានោះ សុភ័ក្រ្ត កុសុម៉ា បានរៀបរាប់ពីចំណងស្នេហ៍របស់ខ្លួនថា នាងនិងស្វាមីបានស្រឡាញ់និងទំនាក់ទំនងគ្នាច្រើនឆ្នាំមកហើយ មុននឹងឈានមកដល់ថ្ងៃអាពាហ៍ពិពាហ៍ ។ និយាយរួមនាងបានចាប់ផ្តើមទំនាក់ទំនងស្នេហានោះនៅអំឡុងពេលបុណ្យកឋិនទាន ដែលជាស្នេហាចៃដន្យមួយ ។   

 


បន្ទាប់ពីរៀបការ សុភ័ក្រ្ត កុសុម៉ា មានគម្រោងនឹងយកកូនភ្លាមៗដើម្បីបំពេញបំណងគ្រួសារទាំងសងខាង ហើយស្វាមីនាងនិងមករស់នៅទីក្រុង ភ្នំពេញ និងប្រកបការងារនៅទីនេះដើម្បីជុំគ្រួសារ ។

 

 

សិល្បករសិល្បការិនីដែលបានចូលរួមពិធីមង្គលការរបស់តារាចម្រៀង សុភ័ក្រ្ត កុសុម៉ា បានផ្ញើសារជូនពរនាងគ្រប់ៗគ្នា ឱ្យជីវិតគូរបស់នាងជួបតែសុភមង្គល និង ទទួលបានកូនចៅក្នុងពេលឆាប់ៗ ។ ថ្វីដ្បិតតែរៀបការរួច សុភ័ក្រ្ត កុសុម៉ា នៅតែបន្តការងារសិល្បៈដូចដើម នាងថែមទាំងមានគម្រោងនឹងពង្រើកការងាររបស់ខ្លួនឱ្យធំជាងមុន ក្រោយទទួលបានការជួយជ្រោមជ្រែងពីស្វាមី ៕ 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024