ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

ការលើកឡើងចុងក្រោយរបស់ Ten Hag ក្នុងនាមជាអ្នកចាត់ការ Manchester United មុនពេលត្រូវបានបណ្តេញចេញ 

៣០ តុលា ២០២៤ | កីឡា

 

លោក Erik ten Hag គ្រូបង្វឹករបស់ក្រុម Manchester United ដែលត្រូវបានបណ្តេញចេញ ជឿជាក់ថាការដណ្តើមបានពានរង្វាន់កន្លងមកនឹងធ្វើឱ្យរដូវកាលនេះទទួលបានជោគជ័យ ដោយនិយាយថាក្រុមមានភាពល្អប្រសើរជាងចំណាត់ថ្នាក់លេខ 14 នៅក្នុងតារាង Premier League ។

 

 

យ៉ាងណាក៏ដោយលោក Erik Ten Hag ត្រូវបានបណ្តេញចេញកាលពីម្សិលមិញ បន្ទាប់ពីក្រុមចាប់ផ្តើមរដូវកាលដ៏អាក្រក់ហើយក្នុងនោះ លោក Erik Ten Hag បានធ្វើសន្និសីទសារព័ត៌មានមុនការប្រកួត) League Cup  ទល់នឹង Leicester City ថាប្រកួតនេះរូបលោក នឹងមិនមានចំណែកក្នុងការប្រកួតឡើយ។

 

 

ភារកិច្ចនោះឥឡូវធ្លាក់ទៅលើអ្នកចាត់ការបណ្ដោះអាសន្ន Ruud van Nistelrooy ដែលនឹងចូលកាន់តំណែងជាលើកដំបូងមួយប្រកួតដោយរងចាំគ្រូបង្វឹកថ្មីលោក Ruben Amorim ដែលជាគ្រូបង្វឹកថ្មីធ្វើដំណើរមកកាន់ប្រទេសអង់គ្លេស។

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024